របៀប​ព្យាបាល​ជំងឺប៉េស្ត​លើស​ត្វ​គោ​-​ក្របី​

548
ចែករម្លែក

+ រោគសញ្ញា​
– រោម​បះ ខ្លួន​ក្ដៅ មានកំ​ដៅ​ឡើងដល់​៤០-៤២​អង្សា​សេ​
– មិន​ស៊ី​ចំណីអាហារ និង​ផឹកទឹក​
– ច្រមុះ​ស្ងួត​មាន​ហៀរ​សំបោរ បន្ទាប់មក​ច្រមុះ​ស្ងួត​ក្រមរ​

– អណ្ដាត​មាន​ពង​កន្ទួល​ក្រហមៗ ដែល​ក្រោយមក​ក្លាយជា​ដំបៅ​ពងបែក​ក្នុង​មាត់​
– ដំបូង​សត្វ​ទល់លាមក បន្ទាប់មក​សត្វ​ចាប់ផ្ដើម​រោគ ក្រោយមកទៀត លាមក​ឡើង​ស្អិត​ពណ៌​ខ្មៅ ជំងឺ រាលដាល​ឆ្លង​យ៉ាង​រហ័ស​ពីស​ត្វ​មួយ​ទៅ​សត្វ​មួយទៀត តាមរយៈ​ការដកដង្ហើម​ឆ្លង​ពី​សត្វ​ឈឺ​ទៅ​សត្វ​ជា និង​កន្លែងដេក​របស់​សត្វ​

+ វិធី​ព្យាបាល​
*ធាតុ​ផ្សំ​
– គ្រាប់ពោត​៧​គ្រាប់ ដែល​ដុត​កំឡោច​រួច​
– ទឹកត្នោតជូរ​មួយ​កូន​ពែង​
– ក្រាំង​ស្លឹក​រិ​ទ្ធ ដែល​គេ​ប្រើប្រាស់​ដើម្បី​សរសេរ​បាលី ៣​សន្លឹក​

– ខ្ទឹមស​កន្លះ​ខាំ​
– ស្ករត្នោត​១​ខាំ​
– ទឹក​កន្លះ​លីត្រ​

+ វិធី​ធ្វើ​
– យក​ស្ករត្នោត​១​ខាំ កំឡោច​ឲ្យ​ក្រហម រួច​ដាក់​គ្រាប់ពោត ទឹកត្នោតជូរ ស្លឹក​រិ​ទ្ធ ខ្ទឹមស ច្របល់​ចូលគ្នា រួច​បុក​ឲ្យ​ម៉ដ្ឋ​លាយ​ទឹកត្នោត​កន្លះ​លីត្រ​ជាការ​ស្រេច ។​

+ វិធី​ប្រើ​
– ទឹក​ថ្នាំ​ដែល​ផ្សំ​រួច ត្រូវ​ចាក់​ឲ្យ​សត្វ​ផឹក​១​ថ្ងៃ​២​ដង ម្ដង​១​ពែង ។ ផឹក​រហូតដល់​រយៈពេល​២ ថ្ងៃ ទើប​ជាសះស្បើយ ៕ ប្រភព​: អ៊ាង សុផល្លែត​