របៀប​ព្យាបាល​ជ្រូកពុល​ចំណី​

1343
ចែករម្លែក

ជ្រូកពុល​ចំណី​ច្រើន​លេចចេញ​នូវ​រោគសញ្ញា​ដូចជា​៖
– ខ្នង​កោង​
– ហៀរ​ទឹកមាត់​
– ដំណើរ​ទ្រេតទ្រោត​
– ជ្រូក​ញាក់​
– ជ្រូក​ខ្សោយកម្លាំង​
– មាន​ហូរឈាម​ចេញ​តាម​មាត់​

+ វិធី​ការពារ​
– កុំ​ព្រលែង​ជ្រូក​ឲ្យ​ដើរ​ស៊ី​តាម​វាល​ឲ្យ​សោះ បន្ទាប់ពី​បាញ់សម្លាប់​សត្វល្អិត​
– រក្សា​ចំណី​ឲ្យ​ស្ងួត កុំ​ឲ្យ​ដុះ​ផ្សិត​
– កុំ​ឲ្យ​សត្វ​ស៊ី​មើមដំឡូង​មី ឬ​សំបក​ដំឡូង​មី​ឆៅ ។ យក​ល្អ កុំ​ព្រលែង​សត្វ​ឲ្យ​ដើរ​ស៊ី​ឆ្ងាយ គឺ​ឲ្យ​នៅត្រឹមតែ​បរិវេណ​ទីធ្លា​ជុំវិញ​ផ្ទះ ដើម្បី​ចៀសវាង​នូវ​ការដើរ​ស៊ី​ចំណី​ផ្ដេសផ្ដាស ដែល​បណ្ដាល​ឲ្យ​ពុល ឬ​ឆ្លង​មេរោគ​ផ្សេងៗ ។​

+ វិធី​ព្យាបាល​
– ប្រសិនបើ​យើង​ដឹង​ច្បាស់​ថា ជ្រូកពុល​ដោយ​ស៊ី​សំបក​ដំឡូង​មី ចាំបាច់​ត្រូវ​បញ្ច្រក​ប្រេង ដូង​ប្រហែល​មួយ​កែវ សម្រាប់​ជ្រូក​ជំទង់ ។ ធ្វើ​យ៉ាងនេះ ដើម្បី​ឲ្យ​វា​ក្អួត​ចេញមក​វិញ ឬ​បន្ថយ​នូវ​ការ​សំរូប​ជាតិពុល ។​

– បើសិនជា​យើង​មិនដឹង​ច្បាស់​ថា វា​ពុល​ដោយសារ​អ្វី យើង​អាច​យក​ពងមាន់ ឬ​ពង​ទា​៦ ទៅ​៧​គ្រាប់ លាយ​ជាមួយ​ស្ករ​១​ពែង​ហើយ​បញ្ច្រក​វា​។ កម្រិត​នៃ​ការប្រើ​នេះ សម្រាប់​ជ្រូក​ទម្ងន់​៧០​គីឡូក្រាម ៕ ប្រភព​: អ៊ាង សុផល្លែត​

#