របៀប​មើល​ដី​ដែល​ល្អ​សំរាប់​ដាំ​ដំណាំ​កសិកម្ម​

536
ចែករម្លែក

+ វិធី​វិភាគ​ដី​
– ​យើង​អាច​ចាប់ដី​ដែល​សើម យកមក​ពូត​មូល​ជា​បាល់ ប្រសិនបើ​មិនអាច​ពូត​មូល​បានទេ មានន័យថា ដី​យើង​ខ្សាច់​ពេក​
– ​ប្រសិនបើជា​យើង​ពុត​មូល​ជា​បាល់​បាន ហើយ​ផ្ទាត់​មិន​ព្រម​បែក មានន័យថា ដី​នោះ ឥដ្ឋ​ពេក​ហើយ​

​- ដី​ដែលមាន​ទម្រង់​ល្អ គឺ​យើង​អាច​ពូត​មូល​ជា​បាល់​បាន ហើយ​នៅពេល​ផ្ទាត់ វា​អាច​បែក ជា​ដុំ​តូចៗ​បាន​បន្តិច​ម្ដងៗ​ចំពោះ​ដី​ដែល​ល្អ​បំផុត​សំរាប់​ការដាំដុះ​ដំណាំ​កសិកម្មគឺ​ជា​ដី​ដែលមាន​ដំណាំ​ច្រើន​ប្រភេទ ជាពិសេស​រុក្ខជាតិ​ដុះ​ឯង ដុះ​លូតលាស់​បានល្អ មាន​ក្លិន​ល្អ និង​ពណ៌​ក្រមៅ​

​- មិន​ឥដ្ឋ​ពេក មិន​ខ្សាច់​ពេក​
– ​សំបូរ​ទៅដោយ​សត្វល្អិត​រស់នៅ ដូចជា ជន្លេន និង​សត្វល្អិត​មាន​ប្រយោជន៍​ផ្សេងទៀត
– ​សំបូរ​ទៅដោយ​ជាតិ​មមោក​នៅ​ស្រទាប់​ខាងលើ​

​- អាច​ចាប់ និង​រក្សា​សំណើម និង​ជីជាតិ​បានល្អ ឬ​ហៅថា ដី​មិនឆាប់​ស្ងួត​ពេក​
– ​មាន​ជម្រៅ​ជ្រៅ និង​ផុស​ល្អ ងាយស្រួល​ជីក​
– ​មិនមាន​ទឹក​ដក់​ជាំ​យូរ ៕ ប្រភព​: អ៊ាង សុផល្លែត​