របៀប​លាងចាន​ដែល​មិន​ធ្វើ​ឲ្យ​ដៃ​អ្នក​គ្រើម​

1607
ចែករម្លែក
  • 1
    Share

មាន​មនុស្ស​មួយចំនួន​នៅពេលដែល​លាងចាន​ច្រើន​ដៃ​តែងតែមាន​លក្ខណៈ​គ្រើម​ជានិច្ច​។ ដូចនេះ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​លាងចាន​ដែល​មិន​ងាយ​ធ្វើ​ឲ្យ​ដៃ​អ្នក​គ្រើម​នោះទេ​។ តើ​មាន​វិធី​ណាខ្លះ​ទៅ​?

​នៅពេលដែល​ចាន​អ្នក​ពោរពេញ​ទៅដោយ​ខ្លាញ់​ច្រើន វា​នឹងធ្វើ​ឲ្យ​អ្នក​ពិបាក​លាង ជាហេតុ​ដែល​នាំ ឲ្យ​ដៃ​អ្នក​ត្រាំ​ក្នុង​ទឹកសាប៊ូ​យូរ​ដើម្បី​ដុសលាង នោះ​ដៃ​អ្នកនឹង​គ្រើម​។

​ប៉ុន្តែ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ងាយស្រួល​ក្នុងការ​កំចាត់​ខ្លាញ់​ទាំងនោះ ដោយ​អ្នក​គ្រាន់តែ​យក​វា ទៅ​ត្រាំ​ក្នុង​ទឹក​លាង​អង្ករ​ចំនួន​៣០​នាទី ឬ​យក​សំបក​ក្រូចឆ្មារ​មក​ជូត​ក៏បាន​ដែរ នោះ​ខ្លាញ់​ទាំង នោះ​នឹង​បាត់​។ វិធី​ម្យ៉ាងទៀត អ្នក​អាច​យក​ទឹកខ្មេះ​ចំនួន​ពីរ​បី​តំណក់​លាយ​ជាមួយ​សាប៊ូ​លាង​បាន នោះ​វា​នឹងធ្វើ​ឲ្យ​អ្នក​លាង​លឿង ហើយ​ចាន​អ្នកនឹង​ស្អាត ហើយ​ភ្លឺ​ទៀតផង​៕ ដោយ​: health.com.kh