របៀប​លាយ​ចក​បាយ​ទា ជា​ចំណី​សត្វ​

1288
ចែករម្លែក
  • 1
    Share

​របៀប​លាយ​ចក​បាយ​ទា ជា​ចំណី​សត្វ​ចក​បាយ​ទា​: ចក​បាយ​ទា​មាន ផ្ទុក​ដោយ ប្រូតេអ៊ីន​ពី ៣៤ ទៅ ៤៥ ភាគរយ​ដែលជា​ប្រភេទ​ចំណី​មួយ​យ៉ាង​ល្អ​សម្រាប់​មាន់ ទា និង​ជ្រូក ។​

​យើង​គួរ​បង្កើត​ទីមួយ​សម្រាប់​ចិញ្ចឹម​ចក​បាយ​ទា​ឲ្យ​បាន​ច្រើន​បើ​គ្មាន​ស្រះ គួរ​រក​វិធី​ចិញ្ចឹម​ចក​បាយ ទា​នេះ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ពីព្រោះ​វា​ជា​ប្រភព​ចំណី​មាន់​យ៉ាងសំខាន់​ណាស់ មួយវិញទៀត​វា​ងាយស្រួល​ចិញ្ចឹម ឆាប់​ទទួលបាន​ផល អាច​ឲ្យ​មាន់​ស៊ីក្នុង​ចំនួន​ច្រើន​បាន ដោយ​គ្មាន​ប៉ះពាល់​ដល់​ការលូតលាស់ និង​អាចជួយ​ឲ្យ​មាន់​ពង​បាន​ច្រើន​ផងដែរ ។​

​យើង​អាច​លាយ​វា​ជាមួយ​កន្ទក់ និង​ចុងអង្ករ ឬ​លាយ​ជាមួយ​ចំណី​ផ្សេងទៀត​ក្នុង​មាត្រា ៥០​ភាគរយ ឬ​ច្រើនជាង​នេះ​ជាការ​ស្រេច ៕ ប្រភព​: អ៊ាង សុផល្លែត​