របៀប​វារៈចំនួន​៥​នឹង​លើក​យកទៅ​ពិភាក្សា​ក្នុងសម័យ​ប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា​ នីតិកាល​ទី​៤​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​

246
ចែករម្លែក

ដោយ​សម្បត្តិ​/​ភ្នំពេញ​៖​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានារ​សៀ​ល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក​ថ្ងៃ​ចន្ទ​ទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨​ព្រឹក ​ដើម្បី​បន្ត​សម័យប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ដោយមាន​របៀបវារៈ​ដូចខាងក្រោម​៖

១,​ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តិ​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

២,​ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តិ​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​។​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា​និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​

៣,​ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តិ​យល់ព្រម​លើ​ពិធីសារ​ទី​២ ​ស្តីពី​ការកំណត់​ច្រកទ្វារព្រំដែន​ឆ្លងកាត់​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​កិច្ចសម្របសម្រួល​ការដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​។​៤,​ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តិ​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

៥,​ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តិយល់ព្រម​ឱ្យ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី ការបង្កើត​សម្ព័ន្ធភាព​ថាមពលព្រះអាទិត្យ​អន្តរជាតិ​៕S/​Ha