របៀប​សម្អាត​និង​ថែរក្សា​លិង្គ​ឱ្យ​ស្អាត​ និង​មាន​សុខភាព​ល្អ​

1936
ចែករម្លែក
  • 2
    Shares

​លិង្គ​! វា​ជា​ផ្នែក​មួយ​នៃ​រាង កាយ​បុរស​ដែលមាន​តម្លៃ​ខ្លាំង​បំផុត ដូច្នេះ អ្នក​គួរតែ​យកចិត្ត​ទុក ដាក់​លិង្គ​របស់​អ្នក ហើយ​ថែរក្សា​វា​ឱ្យបាន​ស្អាត និង​មាន​សុខភាព​ល្អ ។​
​ ​
​ចូរ​ផ្តល់ឱ្យ​វា​នូវ​ការថែទាំ ដែល​វា​សក្តិសម ហើយ​អ្នក​ប្រហែលជា​មិនមែនជា​មនុស្ស​តែមួយ គត់​ដែល​ទទួលបាន​ផលប្រយោជន៍​នោះទេ ដៃគូ របស់​អ្នក ក៏​ប្រហែលជា​នឹង​ដឹងគុណ លិង្គ​របស់​អ្នក​ផងដែរ ។​
​ ​
១-​ចូរ​លាង​សម្អាត​លិង្គ​ដោយ ទឹក​ក្តៅៗ​ឧណ្ហ ឬ​ទឹក​ធម្មតា​រាល់ថ្ងៃ នៅ ពេល​អ្នក​ងូតទឹក ។ ប្រសិនបើ​អ្នកមាន បញ្ហា​ស្បែក​គ្រប​ក្បាល​លិង្គ ចូរ​ទាញ​វា ត្រឡប់មក​យឺតៗ ហើយ​លាង​សម្អាត លើ​ក្រោម​ឱ្យ​ស្អាត ។ ប្រសិនបើ​អ្នក​មិន លាង​ក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ​បាន ត្រឹមត្រូវ​នោះ សារធាតុ​កខ្វក់​អាច​ចាប់ ផ្តើម​ប្រមូលផ្តុំ ។​
​ ​
២-​មិនត្រូវ​ព្យាយាម​ទាញ ស្បែក​គ្រប​ក្បាល​លិង្គ​ដោយ​បង្ខំ​ឡើយ ពីព្រោះ​វា​អាចធ្វើឱ្យ​បង្ក​ឈឺចាប់ និង គ្រោះថ្នាក់​បាន ។​
​ ​
៣-​ថ្វីបើ​អនាម័យ​ផ្ទាល់ខ្លួន ជា​រឿង​សំខាន់​ក៏ដោយ ប៉ុន្តែ​ការលាង សម្អាត​ច្រើនពេក​ជាមួយ​សាប៊ូ និង​ជែ​ល ងូតទឹក អាច​បណ្តាលឱ្យមាន​បញ្ហា និង បង្ក​ការឈឺចាប់ ។ ការលាង​សម្អាត​លិង្គ របស់​អ្នក​យឺតៗ​ជាមួយ​ទឹក​ក្តៅ គឺ​គ្រប់គ្រាន់​ដើម្បី​ថែរក្សា​អនាម័យ ហើយ ។ ប៉ុន្តែ​ប្រសិនបើ អ្នក​ចង់​ប្រើ​សាប៊ូ សូម​ជ្រើសរើស​សាប៊ូ​ដែល​ស្រាល ដើម្បី បន្ថយ​ហានិភ័យ​នៃ​ការ​រលាក​ស្បែក ។​
​ ​
៤-​អ្នក​ប្រហែលជា​ចង់​ប្រើ ទឹកអប់ ឬ​ផលិតផល​នានា ដើម្បី​បំបាត់ ក្លិនស្អុយ​នៅលើ​លិង្គ​របស់​អ្នក ប៉ុន្តែ​វា មិន​ត្រឹមត្រូវ​នោះទេ ហើយ​អ្នក​គួរតែ ចៀសវាង​វា ។​
​ ​
៥-​ចូរ​ធ្វើឱ្យ​ប្រាកដថា ពង ស្វាស និង​រន្ធ​គូថ​របស់​អ្នក​ក៏​ស្អាត និង​គ្មាន​ក្លិន​ផងដែរ ៕ ដោយ​៖ health.com.kh