រមណីយដ្ឋាន​ក្នុងព្រៃ​ផ្ដល់​សេវា​បន្ទប់​កញ្ចក់​រាង​ពពុះ​សាប៊ូ​លំដាប់​ផ្កាយ​ពេញ​មេឃ

194
ចែករម្លែក

តើ​អ្នកណាខ្លះ​ធ្លាប់​ស្រមៃ​ចង់​គេង​នៅក្នុង​ព្រៃ​ជិត​ហ្វូង​ដំរី ហើយ​គយគន់​ហ្វូង​តារា​នាពេលដ៏​រាត្រី​ដ៏​ស្រស់ត្រកាល​? បើ​ពិតជា​ចង់​មែន រ​ម្មណី​យ​ដ្ឋា​ន​មួយ​នៅ​ប្រទេស​ថៃ​ជា​កន្លែង​ដ៏ស័ក្ដិសម​បំផុត​សម្រាប់​បំពេញ​ក្ដី​ស្រមៃ​របស់​អ្នក​។
​ ​
កាលពី​ខែ​មុន រ​ម្មណី​យ​ដ្ឋា​ន​ក្នុងព្រៃ​មួយ​ដែលមាន​ឈ្មោះថា Anantara Golden Triangle Camp & Resort នៅ​ឈាង​រ៉ៃ (Chiang Rai) ប្រទេស​ថៃ ភាគ​ខាង​ជើងបាន​បើកសម្ពោធ​បន្ទប់​កញ្ចក់ រាង​ពពុះ​សាប៊ូ​គ្មាន​ពីរ ដែល​អ្នក​អាច​គេង​ក្បែរ​ហ្វូង​ដំរី និង​គយគន់​ហ្វូង​តារា​នាពេល​រាត្រី គួរ​ជាទី​មនោ​រម្យ​។
​ ​
ទោះជា​យ៉ាងណា តម្លៃ​ស្នាក់នៅ​មួយ​យប់​សម្រាប់​មនុស្ស​ពីរ​នាក់​នៅរ​ម្មណី​យ​ដ្ឋា​ន​ក្នុង​តំបន់ ក្រី​កោណ​មាស ដែល​យើង​អាច​មើលឃើញ​ធ្លាយ​ដល់​ទឹកដី​ប្រទេស​ឡាវ និង​មី​យ៉ាន​ម៉ា (​ភូមា​) នេះ​ចាប់ពី ១៧.៧០០ បាត (៥៨០ ដុល្លារ​អាម៉េរិក​) ឡើងទៅ​៕ ប្រែ​សម្រួលៈ​ខុម