រមណីយដ្ឋាន​ឬ​ស្សី​ហាន់ជ័យ​បង្ហាញ​មោទនភាព​ជាមួយ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទៅលេង​កម្សាន្ត​និង​ស្នាក់នៅ​លំហែកាយ​

1301
ចែករម្លែក

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ អ្នកគ្រប់គ្រង​រមណីយ​ដ្ឋា​ន​ឬ​ស្សី​ហាន់ជ័យ បានបង្ហាញ​មោទនភាព​យ៉ាងខ្លាំង​ដែល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​អញ្ជើញ​ទៅ​ចូលរួម​ទទួល​សេវា​ដ៏​ច្រើន​កុះករ​ពោល គឺ​ទាំង​សេវាកម្ម​ផ្នែក​ភោជនីយដ្ឋាន និង​ទាំង​សេវាកម្ម​ផ្នែក​សណ្ឋាគារ​ស្នាក់នៅ​លំហែកាយ ក្រោយពេល​បើក​ដំណើរការ​ជាង​មួយខែ​កន្លងទៅនេះ​។​

លោក គឹម ពិ​ចេ​ដ្ឋ អ្នកគ្រប់គ្រង​ទូទៅ នៃ​រមណីយដ្ឋាន​ឬ​ស្សី​ហាន់ជ័យ​( HANCHEY BAMBOO RESORT) ដែលមាន​ទីតាំង​ជាប់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​ហាន់ជ័យ ស្ថិតក្នុង​ភូមិ​ព្រែក​ព្រះអង្គរ ឃុំ​ព្រែក​កបាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា​ថា យើង​បើកទទួល​សេវា​ភោជនីយដ្ឋាន​ចាប់ពី​ម៉ោង ៧ ព្រឹក ដល់ម៉ោង៥ល្ងាច ដែលមាន​ចុងភៅ​ចំនួនបួននាក់ និង​បុគ្គលិក​ចំនួន២៨នាក់​រង់ចាំ​ទទួលភ្ញៀវ​ចំនួន ១៣០នាក់ឬ​កន្លែង​។ ចំណែក​សេវា​សណ្ឋាគារ ស្នាក់នៅ​លំហែកាយ គឺ​ទទួលភ្ញៀវ​ចំនួន៤០នាក់​ត្រឹម​ម៉ោង ៩ យប់​។​

អ្នកគ្រប់គ្រង​ទូទៅ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ប៉ុន្តែ​ការបើក​ឲ្យ​ដំណើរការ​មួយរយ​:​កន្លងមកនេះ គឺ​ផ្នែក​សេវា​ភោជនីយដ្ឋាន​ភ្ញៀវ​បាន​អញ្ជើញ​មក​លើស​កំណត់ ពិសេស​ថ្ងៃ​ឈប់សម្រាក ថ្ងៃ​សៅរ៍ និង​អាទិត្យ ឬក៏​ថ្ងៃបុណ្យ​ផ្សេងៗ មួយថ្ងៃ​ឈានដល់ ២០០ នាក់​។ ជា​ចំនួន​លើស​ការផ្តល់សេវា ដោយសារ​ថា ចុងភៅ​យើង​បាន​ចំណាយ​ពេល​ប្រមាណ៣០នាទី ដើម្បី​ចម្អិនម្ហូប​មួយ​មុខ​។ ដូច្នេះ​បាន​សុំ​ការ​អា​ធ្យា​ស្រ័យ​ពី​ភ្ញៀវ ឬក៏​ឲ្យ​គាត់​រង់ចាំ អញ្ជើញ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​បន្តិច​សិន​។ ធ្វើបែបនេះ​ដើម្បី​បង្ហាញ​ពី​ការផ្តល់​គុណភាព នៃ​សេវាកម្ម​របស់​រមណីយ​ដ្ឋា​ន​ឬ​ស្សី​ហាន់ជ័យ​។​

លោក ពិ​ចេ​ដ្ឋ បាន​បន្តថា រីឯ​ផ្នែក​សេវា​សណ្ឋាគារ​វិញ​ម្តង គឺ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​អញ្ជើញ​មក​ទទួល​​សេវា​ស្នាក់នៅ លំហែកាយ​ប្រហាក់ប្រហែល គឺ​ស្ទើរ​ពេញ​បន្ទប់​ដែល​ទទួលភ្ញៀវ​សរុប​ចំនួន ៤៤ នាក់​ជា​រៀងរាល់ថ្ងៃ​។ ភ្ញៀវ​បរទេស​ច្រើនជាងគេ ជា​ភ្ញៀវ​ជនជាតិ​បារាំង គឺ​បាន​អញ្ជើញ​មក​ស្ទើរ​គ្មាន​លួស​ថ្ងៃ​។ កត្តា​នេះ​​នាពេល​អនាគត ទំនងជា​យើង​នឹង​ពង្រីក​បន្ថែម​លើ​សេវា​ផ្នែក​ស​ណ្ឋា គារ​នេះ​។​

លោក​បាន​បន្ថែមថា ក្នុងនោះ​សេវា​ផ្នែក​សណ្ឋាគារ ស្នាក់នៅ​លំហែកាយ​សម្រាប់​ភ្ញៀវ​ម្នាក់​ក្នុង​យប់​ពី ៨,៥០ ដុល្លារ ដល់​ជាង ១០០ ដុល្លារ ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ជា​អតិថិជន​។ ដោយឡែក​សម្រាប់​ភ្ញៀវ​ម្នាក់​អាយុ ១៣ ឆ្នាំ​ឡើងទៅ​ចូលមក​ទស្សនា​កម្សាន្ត​ធម្មតា ទិញ​សំបុត្រ​តម្លៃ ៥​ដ​ល្លារ គឺ​សំបុត្រ​នេះ យកមក​ប្តូរ​ជា​ភេសជ្ជ​: ឬ​អាហារ​ថ្ងៃត្រង់​ដែលមាន​តម្លៃ​ស្មើ​។​

លោក ថេ​ន ពៅ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​សាលា​ឯកជន នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ដែរ​ថា ប៉ុន្មាន​ថ្ងៃមុន​ក្នុង​ថ្ងៃ​ឈប់សម្រាក​ព្រះ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ខាង​សាលា បាន​អនុញ្ញាត​​​ឲ្យ​គ្រូៗ​ចំនួន បួន នាក់​ដឹកនាំ សិស្សានុសិស្ស​ចំនួន ៤០ នាក់ ទៅ​ទស្សនា កម្សាន្ត​នៅ​រមណីយដ្ឋាន​ឬ​ស្សី​ហាន់ជ័យ​។ នៅ​ទីនោះ​ក្រៅពី​បាន គយគន់​ទេសភាព​ដង​ទន្លេមេគង្គ និង​ពី​ប៉ិនប្រសព្វ​លើ​កែ​ប្រឌិត ដ៏​ស្រស់​​ស្អាត នៃ​សំណង់​របស់​រមណីយដ្ឋាន​នោះ គឺ​ពួកយើង​បាន​ចូលរួម​ធ្វើ​លំ​ហាត់ប្រាណ បែប​កាយវិកា «​យូ​ហ្គា​» និង​សមាធិ​ទៀតផង​។​

គួររំលឹកថា រមណីយដ្ឋាន​ឬ​ស្សី​ហាន់ជ័យ ជា​រមណីយដ្ឋាន​ផ្តោតលើ​ទស្សនវិស័យ ផ្តល់​ទីតាំង​សម្រាប់​អប់រំ បណ្តុះបណ្តាល និង​បង្កើត​ការងារ​ដល់​កុមារកំព្រា ,​ក្មេង​ងាយ​រងគ្រោះ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។ បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២០១៨ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម និង​មន្ត្រី​ពាក់ព័ន្ធ​បណ្តា​មន្ទីរ អង្គភាព​យ៉ាងច្រើន​កុះករ​៕B/