រមាស់​នៅ​លិង្គ អាចជា​អាកា​រៈ​នៃ​ការកើត​ចៃ​ឬ​?

3815
ចែករម្លែក

បើសិនជា​អ្នក​សង្កេតឃើញថា មាន​កន្ទួល​រមាស់​នៅលើ​លិង្គ នោះ​វា​អាចជា​អាកា​រៈ​នៃ​ការកើត​ចៃ​ដែរ ឬ​បង្កឡើង​ដោយ Sarcoptes Scabiei​។ ចៃ​ប្រភេទ​នេះ​អាច​មើលឃើញ​បាន​លុះត្រាតែ​ប្រើ​មីក្រូ​ទស្សន៍​។ ការកើត​ចៃ​នៅលើ​លិង្គ​អាចធ្វើ​ឲ្យ​មានការ​រមាស់​ខ្លាំងក្លា​នៅក្នុង​តំបន់​គ្រលាន ជាមួយនឹង​ការ​កើតជា​កន្ទួល​តូចៗ​ដូច​មុន​នៅ​ជុំវិញ​លិង្គ និង​ថង់​ពងស្វាស​។ កន្ទួល​រមាស់​ដោយសារ​តែ​ចៃ​នេះ​ចាប់ផ្តើម​ចេញ​នៅ​សប្តាហ៍​ទី ៤ ទៅ​ទី​៦​ក្រោយពី​ប៉ះពាល់ ឬ​ឆ្លង​ចៃ​រួច​។​

​បើសិនជា​អ្នក​កើត​ចៃ​នៅលើ​លិង្គ គួរតែ​ព្យាយាម​ព្យាបាល​ដូចខាងក្រោម​នេះ​៖
– ងូតទឹក​ក្តៅ ឬ​ងូតទឹក​ជាប្រចាំ​
– លាប​ក្រែ​ម​បំពាត់​ការ​រមាស់​ដែលមាន​ការណែនាំ​ពី​គ្រូពេទ្យ​

​គ្រូពេទ្យ​អាច​នឹង​ណែនាំ​ថ្នាំ​មួយចំនួន​ឲ្យ​អ្នក​ប្រើ​បន្ថែម​ដែរ​ដូចជា​៖
– ថ្នាំ​ប្រឆាំង​អា​ឡែ​ហ្ស៊ី​ដើម្បី​គ្រប់គ្រង​ការ​រមាស់​
– ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​ការបង្ក​រោគ និង​បង្ការ​កុំ​ឲ្យ​កើតឡើង​បន្ថែមទៀត​
– ក្រែ​ម​ប្រភេទ Steroid ដែល​អាចជួយ​បំបាត់​ការ​រមាស់ និង​ហើម​

​បើសិនជា​អ្នក​កើត​ចៃ​នៅ​លិង្គ​មែន ចូរ​ប្រើ​វិធី​បង្ការ​ដូចខាងក្រោម​នេះ​៖
– ចូរ​បោក​សម្លៀកបំពាក់ កន្សែង​ជូត​ខ្លួន និង​ស្រោមពូក​ជាមួយ​ទឹក​ក្តៅ​ដែលមាន​កម្តៅ​យ៉ាងហោចណាស់ ៥០​អង្សា​
– ចូរ​ស​ម្ងួ​តរបស់​អស់ទាំងនោះ​ក្នុង​កម្រិត​ខ្ពស់​មួយ​រយៈពេល​យ៉ាងតិច ១០​នាទី​
– ប្រើ​ម៉ា​ស៊ីត​បូម​ធូលី​លើ​របស់​ដែល​អ្នក​មិនអាច​លាង​សម្អាត​បាន ដូចជា​កម្រាល​ព្រហ្ម​ជាដើម​។​

​ចៃ​ដែល​ប្រើ​មីក្រូ​ទស្សន៍​ទើប​មើលឃើញ អាច​នៅរស់​មានជីវិត​រហូត​ដល់ ៧២​ម៉ោង​មុនពេល​វា​ធ្លាក់ចូល​ទៅលើ​ស្បែក​មនុស្ស​៕ ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន / http://www.health.com.kh​