រយះ​ក្បាល​ជាច្រើន​ថ្នេរ​ក៏​ព្រោះតែ​ក្លាហាន​សុំ​ប្រពន្ធ​យកប្រពន្ធ​ថែម​

1249
ចែករម្លែក
  • 153
    Shares

​កាលពីពេល​ថ្មីៗ​នេះ បុរស​ម្នាក់​អាយុ​៥៥​ឆ្នាំ​ត្រូវបាន​ប្រពន្ធ​យក​កាំបិត​កាប់​បណ្តាល ឱ្យ​រងរបួស​ធ្ងន់​បន្ទា​ប់​ពី​គាត់​ប្រាប់​ប្រពន្ធ​ថា គាត់​មានបំណង​ចង់យក​ប្រពន្ធ​ទី​២​។​
​ ​
​ក្នុង​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅវេលា​ម៉ោង​១​រសៀល​នៅ​កាំ​ពុង ម៉ា​ណេ​ក យូ​រ៉ៃ ឡា​ម៉ា (KampungManekUrai Lama) ស្រុក​គួ​ឡា ក្រៃ (Kuala Krai) ប្រទេស​ម៉ាឡេស៊ី​ខាងលើនេះ បុរស​ជា​ប្តី​កំពុង​ដេក​លើ​ឥដ្ឋ ហើយ​បាន​និយាយប្រាប់​ប្រពន្ធ​របស់គាត់​ដែលមាន​អាយុ​៥៦​ឆ្នាំ អំពី​គម្រោង​នេះ​។​
​ ​
​ស្ត្រី​ជា​ប្រពន្ធ​បាន​យក​កាំបិត​ដើរចូល​ទៅក្នុង​បន្ទប់ ហើយ​បាន​កាប់​ទៅលើ​ក្បាល​ក​ផ្នែក​ខាងក្រោយ ថ្ងាស និង​ដៃស្តាំ​របស់​ប្តី​ដូច​កម្រោលចូល​។ បុរស​ជា​ប្តី​ដែល​ស្រឡាំងកាំង​មិន​នឹកស្មានថា ប្រពន្ធ​ហ៊ាន​ដល់​ថ្នាក់​នេះ​បាន​រត់​ចេញទៅ​ក្រៅ​ផ្ទះ​។​ក្រោយមក​គាត់​ត្រូវបាន​បញ្ជូនទៅ​គ្លីនិក​ហើយ​ដេរ​អស់​១៥​ថ្នេរ​។​
​ ​
ប៉ូលិស​និយាយថា​ទោះបីជា​មានរឿង​ដល់​ថ្នាក់​នេះ​កើតឡើង​ក្តី​ក៏​ជនរងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្តឹង​នោះទេ ហើយ​ប្តី​ប្រពន្ធ​ទាំងពីរ​បាន​ផ្សះផ្សារ​គ្នា​វិញ​តាំងពី​ពេលនោះ​។ ទោះជា​យ៉ាងណា​រូបថត គាត់​មាន​ស្នាម​របួសធ្ងន់​ត្រូវបាន​គេ​បង្ហោះ​និង​ចែកចាយ​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​៕ ប្រែ​សម្រួលៈ ខុម