រយៈពេល​១​ថ្ងៃ​នៅ​៣​ទីតាំង​ផ្សេងគ្នា ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀន​

190

(​សៀមរាប​)៖ ក្នុង​រយៈពេល​១​ថ្ងៃ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំងចំរុះ​ចំណុះឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សាទុក និង​ចាត់ចែង​ប្រើប្រាស់​ដោយ​ខុស ច្បាប់​នូវ​សារធាតុ​ញៀន រហូតដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៩​នាក់ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​។

​ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​នៅ​គោលដៅ​៣​ទីតាំង​ផ្សេងៗ​គ្នា ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ក្នុងនោះ មាន​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បញ្ជូនទៅ​មណ្ឌល​កែប្រែ និង​៧​នាក់​ទៀត​បញ្ជូនទៅ​តុលាការ​។ ហេតុការណ៍​ចុះ​ប្រតិបត្តិ​ការបង្ក្រាប ករណី​គ្រឿងញៀន​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ​២០១៧ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជាក់ថា ជនសង្ស័យ ទាំង​៩​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន គឺមាន​ទី​១ ឈ្មោះ ថោង ថា​នុ​ត្ត ហៅ យុ​ត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​ចំការចេក មាន​ទីលំនៅ​ភូមិ​ផ្អេ​រ ឃុំ​ផ្អេ​រ ស្រុក​កំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង​, ទី​២ ឈ្មោះ លួ​ន នុយ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​អូរ ឃុំ​ស​ង្វើ​យ ស្រុក​សូទ្រនិគម ខេត្តសៀមរាប , ទី​៣ ឈ្មោះ សាយ រ៉ា​ឌី ហៅ ពៅ រឺ សិលា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៤ ឈ្មោះ ចាន់ អា​មួយ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​សែនសប្បាយ​៥ មាន​ទីលំនៅ​ភូមិ​អូរ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្ត សៀមរាប​, ទី​៥ ឈ្មោះ សៀន គីម​ឡេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៦ ឈ្មោះ សែន រ៉ា​ឌី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​បន្ទប់​ជួល ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៧ ឈ្មោះ ជី ម៉ី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​សែនសប្បាយ​៧ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៨ ឈ្មោះ លាំ នុត ហៅ ឌ​ក់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុ​របរ​គ្មាន រស់នៅ​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង ទី​៩ ឈ្មោះ សៀង សុ​ធន់ ភេទ​ប្រុស អាយុ​អាយុ​២០​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​បន្តថា ក្រោយ​ធ្វើការ​ឃាត់ខ្លួន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០២​កញ្ចប់ ស្មើនឹង ទំងន់​០,៣​ក្រាម ទាំង​សំបក ទូរស័ព្ទដៃ​ចំនួន​០៤ គ្រឿង និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៩​នាក់ ក្នុងនោះ ជនសង្ស័យ​២​នាក់ ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​កែប្រែ និង ៧ នាក់​ទៀត ព្រមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំ រឿង​បញ្ចូនទៅ​សាលាដំបូង ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕L ដោយ​៖ គូលែន​