រយៈពេល​២​ថ្ងៃ មាន​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅក្នុង​ស្រុក​ចំនួន​៣ និង​ក្រុង​សៀមរាបបានទទួល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ

205
ចែករម្លែក

ដោយ​:បាយ័ន​/​សៀមរាប ៖ ក្នុង​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​១៧​និង​ទី​១៨ ខែមេសា ឆ្នាំ​២០១៩​នេះ គឺមាន​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង នៅក្នុង​ស្រុក​ចំនួន​៣​គឺ​ស្រុក​ពួក ស្រុក​បន្ទាយស្រី ស្រុក​ជីក្រែង និង​សង្កាត់​នគរធំ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បានទទួល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ប៉ុន្តែ​មិន​បណ្តាលអោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ដល់​អាយុជីវិត​ឡើយ​។​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩​នេះ មាន​ករណី​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​១៨​ខ្នង​នៅក្នុង​ស្រុក​ពួក ក្នុងនោះ​ឃុំ​ដូន​កែវ រលំ​ផ្ទះ​ចំនួន​៣​ខ្នង , របើក​ដំបូលផ្ទះ​ធ្ងន់ធ្ងរ​ចំនួន ៦​ខ្នង និង នៅ​ឃុំ​រើ​ល រលំ​ផ្ទះ​ចំនួន២​ខ្នង របើក​ដំបូល​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន៧​ខ្នង និងនៅ​សង្កាត់​នគរធំ ក្នុង​ក្រុង​សៀមរាប និង ឃុំ​ព្រះ​ដាក់ ក្នុងស្រុក​បន្ទាយស្រី ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​១៤​ខ្នង សាលារៀន​មួយ​ខ្នង និង​តូប​លក់ដូរ​មួយចំនួនទៀត។

​នៅវេលា​ម៉ោង​ប្រហែល​១៥​រសៀល ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​នេះ មាន​ករណី​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង នៅ​ភូមិ​ចុងស្ពាន ឃុំ​ខ្វាវ ស្រុក​ជីក្រែង ក្នុងនោះ​របើក​សំ​យ៉ាប​ផ្ទះ​ចំនួន៣​ខ្នង របើក​ដំបូល​ចំនួន​៣ខ្នង និង​របើក​ជញ្ជាំង​ផ្ទះ​ចំនួន១​ខ្នង ដែល​ក្នុង​១​ខ្នងៗ បើ​គិត​ជា​ភាគរយ​ខូចខាត​ប្រហែល៧០ ទៅ៨០​ភាគរយ។

សូមបញ្ជាក់ថា ក្នុងករណី​កើតមាន​គ្រោះធម្មជាតិ​នេះ ពុំ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឬសត្វ​នោះទេ៕B/