ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅតំបន់រមណីយដ្ឋានទាំង៩កន្លែង ក្នុងខេត្តកំពង់ស្ពឺ នារដូវបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃនេះ មានការកើនឡើងជាងឆ្នាំ២០១៧។
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ថា តំបន់រមណីយដ្ឋានក្នុងខេត្តកំពង់ស្ពឺមាន៩កន្លែង ដែលទាក់ទាញភ្ញៀវទេសចរណ៍មកលំហែច្រើននោះ រួមមាន៖
១.តំបន់រមណីយដ្ឋាន អំពែភ្នំអាចទទួលភ្ញៀវមកកម្សាន្តផង និងធ្វើបុណ្យផង ព្រោះមានវត្តនៅជាមួយ ២.តំបន់រមណីយដ្ឋានឧទ្យានជាតិគិរីរម្យទាក់ទាញភ្ញៀវទេសចរណ៍កម្សាន្តច្រើនដោយសារតំបន់នេះមានដើមឈើស្រល់និងធ្វើឲ្យមានភាពត្រជាក់ ៣.តំបន់រមណីដ្ឋានទឹកធ្លាក់ចំបក់អាចទទួលភ្ញៀវទេសចរណ៍បរទេសបានច្រើនជាងគេព្រោះទឹកធ្លាក់ខ្ពស់ជាងតំបន់នាៗ ៤.តំបន់រមណីយដ្ឋានទឹកធ្លាក់ភ្នំជ្រាវទាក់ទាញភ្ញៀវបានច្រើនសុទ្ធសឹងតែជាភ្ញៀវជាតិមកកម្សាន្តព្រោះតំបន់នេះមានទឺកធ្លាក់៧ជាន់ដ៏ស្រស់ស្អាតព្រមទាំងមានកញ្ចុះអង្គុយលំហែរស្រងខ្យល់ធម៍ជាតិ។ ៥.តំបន់រមណីយដ្ឋានបូរាណវិទ្យាភ្នំចាស់មានរូងភ្នំដែលគេដាក់រូបសំណាក់ព្រះបាទជ័យវរន្ម័ទី៧សម្រាប់ដុតធូកបូជាសុំសេចក្តីសុខ ៦.តំបន់រមណីយដ្ឋានទេទឹកពុះអាចព្យាបាលជំងឺច្រើនមុខទើបធ្វើឲ្យទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនផងដែរ ៧.តំបន់រមណីយដ្ឋានភ្នំព្រះត្រូវបានទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅកម្សាន្តនោះដោយសារមានប្រវត្តព្រះនិងរូបបដិមាករធំខ្ពស់នៅពីខាងត្បូងភ្នំ ៨.ទីលានវាយកូនគោល និង៩.សួនច្បារខេត្តកំពង់ស្ពឺ។
លោកបន្តថា ក្នុងរយៈពេលបីថ្ងៃ នារដូវបុណ្យភ្ជុំបិណ្ឌគិតចាប់ពីថ្ងៃ៧ខែតុលា ដល់ថ្ងៃទី៩ខែតុលាឆ្នាំ២០១៨ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន មានចំនួន១៣២៩៣នាក់ បើធៀបនឹងឆ្នាំមុនមានការលើនឡើង២.៦ភាគរយ។ ចំពោះសេវាកម្មនៅតាមរមណីដ្ឋាននានា តំលៃម្ហូបអាហារ និងកន្លែងសម្រាកលំហែកាយ មានតំលៃសមរម្យ៕ ល