រយៈពេល​៣​ថ្ងៃ សង្ក្រាន្ត​កំពង់ឆ្នាំង​មាន​ពលរដ្ឋ​មកលេង​កម្សាន្ត​ជាង ១៧​ម៉ឺន​នាក់​

129
ចែករម្លែក
  • 282
    Shares

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: រយៈពេល​៣​ថ្ងៃ នៃ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ មាន​អ្នក​មក​ទស្សនា​និង​លេង​កំសាន្ត នៅ​ស​ង្ក្រា​ន​កំពង់ឆ្នាំង​ជាង ១៧​ម៉ឺន​នាក់​។ នេះ​បើតាម​ការ អោយដឹង​របស់ លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង ។​

​លោក ប្រាក់ វុទ្ធី ប្រធាន​ក្រុម​សិរី​មង្គល ដែលជា​អ្នករៀបចំ​ស​ង្ក្រា​ន​កំពង់ឆ្នាំង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សង្ក្រាន្ត​ខេត្តកំពង់ឆ្នាំង​បាន​រំលេច​ឡើង​នូវ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ប្រភេទ និង​សប្បាយរីករាយ​ក្រៃលែង ដោយមាន​អ្នកចូលរួម​ទស្សនា និង​លេង​ច្រើន​កុះករ​ក្នុងនោះ​មាន​ទាំង យុវវ័យ អ៊ុំៗ​ជា​មន្ត្រីរាជការ និង​បងៗ​កងទ័ព​ទៀតផង​។ ថ្វីត្បិដតែ​អាកាសធាតុ​ក្តៅ​បន្តិច​ក្តី​តែ​ទឹកចិត្ត​សប្បាយរីករាយ និង​ការបង្ហាញ​ស្នាមញញឹម​យ៉ាង​រីករាយ​ពិតជា​ធ្វើ​ឲ្យ​កម្មវិធី​សង្ក្រាន្ត ពោរពេញ​ដោយ​អត្ថន័យ និង​អារម្មណ៍​រំភើប​ជាមួយ​បងៗ​កងទ័ព អ៊ុម​ន្ត្រី​រាជការ និង​យុវវ័យ​ជាច្រើន ដោយ​មិន​ចង់​ឲ្យ​កម្មវិធី​នេះ​ចប់​ភ្លាមៗ​នោះទេ​។​

​លោក បន្ថែមថា កម្មវិធី​សប្បាយៗ ជាច្រើន រួមមាន​ល្បែង​កំសាន្ត​ដូចជា ទាញ​ព្រ័ត ចាប់កូនខ្លែង បោះ​អ​ង្គុ​ញ លាក់កន្សែង វាយក្អម ចោល​ឈូង លោត​បាវ ស្តេចចង់ អមដោយ​កម្មវិធី​រាំវង់ រាំក្បាច់ សា​រ៉ា​វ៉ា ឡាំ​ឡាវ​ខ្នាត​ធំៗ មាន ការប្រគុំ​តន្ត្រី និង​ការតាំង​ពិរ​ព័រ​ណ៌​ចម្រុះ​ផងដែរ ជាពិសេស​គឺ​កម្មវិធី​បាញ់​ទឹកស​ប្បាយៗ​៕ ល​