រយៈពេល​៦​ខែ​សែ​ល​កាត​បានប្រគល់​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ ដល់​អតិថិជន​

1039
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រុមហ៊ុន​សែ​ល​កាត បានប្រកាស​ពី​ការប្រគល់​រង្វាន់​ដែលមាន​តំលៃ​ជាង​២​លាន​ដុល្លារ ដល់​អ្នកឈ្នះ​របស់ខ្លួន ក្នុង​កម្មវិធី​ពិសេសៗ​ជាច្រើន ក្នុង​រយៈពេល​៦​ខែ​មកនេះ ដោយ​ក្នុងចំណោម​នេះ​មាន អតិថិជន​រស់នៅ​ទាំង​រាជធានី​ភ្នំពេញ​ក៏ដូចជា​បណ្តា ខេត្ត​។​

​ចំពោះ​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ​នេះ ជា​ការបូកបញ្ចូល​គ្នា នៃ​រង្វាន់​ដែល​បាន​ប្រគល់ជូន​អ្នកឈ្នះ​ក្នុង​កម្មវិធី​ផ្សេងៗ ក្នុងនេះ​ដូចជា​អ្នកឈ្នះ​១​ម៉ឺន ដុល្លារ​រៀងរាល់ថ្ងៃ កម្មវិធី​កាដូ​ខែ​ភ្លៀង កម្មវិធី​iKnow iKnow កម្មវិធី​ស្ទូច​យក​ម៉ូតូ និង​កម្មវិធី Calltunes​។​

​លោក អៀន វ៉ាត​សុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បានឱ្យដឹងថា កម្មវិធី​ពិសេសៗ​ទាំងនេះ ត្រូវបាន​បង្កើតឡើង ដើម្បីឱ្យ​សមស្រប​ទៅនឹង​តម្រូវការ​របស់​អតិថិជន និង លើកទឹកចិត្ត​អតិថិជន ដែល​តែងតែ​គាំទ្រ​សែ​ល​កាត​។​

​លោក​បាន​បន្ថែ​ថា កម្មវិធី​កាដូ​ខែ​ភ្លៀង គឺជា​កម្មវិធី​មួយ​ដែលមាន​ការចូលរួម​ពី​អតិថិជន​ជាច្រើន ហើយនឹង​មាន ឱកាស​ឈ្នះ ទូរស័ព្ទ iPhone X , Samsung Galaxy J7 Pro, អ៊ី​ន​ធើ​ណិ​ត នាទី និង​សេវា​ដូរ​លុយ​អស្ចារ្យ ឥតគិតថ្លៃ​។​

​ដោយឡែក​នៅ​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៨ គឺជា​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី​៤ ដែល​ជាការ​ប្រគល់ជូន​ដល់ អ្នកឈ្នះ​ចំនួន ១៦ រូប ភាគច្រើន​ពួកគាត់ មកពី​តាម​បណ្តា​ខេត្ត​។​

​ចំពោះ​អ្នកឈ្នះ​ទាំង​១៦ រូប​មានដូចជា ៖​អ្នកឈ្នះ​៤ នាក់ ពី​កម្មវិធី iKnow iKnow (​ឈ្នះ​ម៉ូតូ Yamaha QBIX 2018)​។​អ្នកឈ្នះ ៨​នាក់ ពី​កម្មវិធី​ស្ទូច​យក​ម៉ូតូ (​ឈ្នះ​ម៉ូតូ Yamaha Fino 2018)​។ អ្នកឈ្នះ​១​នាក់ ពី​កម្មវិធី Calltunes (​ឈ្នះ ម៉ូតូ Kawasaki)​។ អ្នកឈ្នះ​៨​ម៉ឺន​ដុល្លារ​កាលពី​ថ្ងៃ​២១ មិថុនា ២​ម៉ឺន​ដុល្លារ និង អ្នកឈ្នះ ១​ម៉ឺន​ដុល្លារ ម្នាក់ទៀត​កាលពី​ថ្ងៃ ២៧​មិថុនា ដែល​សរុប​មាន​អ្នកឈ្នះ ៤​នាក់ ន​a​ចុងខែ​មិថុនា​នេះ ពី​កម្មវិធី​ឈ្នះ ១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​៕