រលក​កម្តៅ​នៅ​ជប៉ុន​គំរាមកំហែង​ដល់​ការដេញថ្លៃ​ត្រី​ធូ​ណា​ដ៏​ល្បីល្បាញ​

866
ចែករម្លែក

​ពួក​អ្នកលក់​ត្រី​នៅ​ផ្សារ​ស៊ូ​គី​ជី (Tsukiji) ដ៏​ល្បី​របស់​ទីក្រុង​តូ​ក្យូ​កំពុងមាន​អារម្មណ៍​កម្តៅ​ស្អុះស្អាប់​ខ្លាំង នៅពេលដែល​ម៉ាស៊ីនត្រជាក់​ចាស់ៗ​របស់​ទីផ្សារ​នេះ​មិនអាច​ជម្នះ​បាន​ជាមួយនឹងរ​លកក​ម្តៅ ដែល​គ្របដណ្តប់​ទូទាំងប្រទេស​ជប៉ុន​។​

​ផ្សារ​ចាស់​ទ្រុឌទ្រោម​នេះ​នឹងត្រូវ​បិទទ្វារ​នៅ​ចុង​ឆ្នាំនេះ ហើយនឹង​រើ​ទៅកាន់​ទីតាំង​ថ្មី​និង​ទំនើប​ទាន់សម័យ​។​

​ប៉ុន្តែ​ក្នុងពេល​ឥឡូវនេះ​អ្នកលក់​ដុំ​បាន​បង្ខំចិត្ត​ចាត់វិធានការ​នានា​រួមទាំង​ការរក្សា​ផលិតផល​ដ៏​មានតម្លៃ​របស់​ពួកគេ​នៅក្នុង​ឡាន​ក្លាសេ​ត្រជាក់ៗ​រហូតដល់​មុនពេល​ការលក់​ដេញថ្លៃ​មកដល់​។​

​មន្ត្រី​ម្នា​ក់នៅ​ផ្សារ​នេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​យើង​មិនអាច​ជំនួស​ម៉ាស៊ីនត្រជាក់​ចាស់​បានទេ ព្រោះ​យើង​នឹង​រើ​ទីតាំង​ផ្សារ​ក្នុងពេល​ឆាប់ៗ ហើយ​វា​ពិតជា​ក្តៅ​ខ្លាំងណាស់​ដល់​ថ្នាក់​ម៉ាស៊ីនត្រជាក់​ហើយ​នៅតែ​មិនអាច​ធ្វើឱ្យ​ផ្សារ​ត្រជាក់​បាន​ទៀត​”​។​

​មន្ត្រី​ម្នាក់​បាន​និយាយថា កន្លែង​ដាក់លក់​ដេញថ្លៃ​ជាធម្មតា​ត្រូវ​រក្សា​ឱ្យនៅ​សីតុណ្ហភាព ១៥ អង្សា​ដើម្បី​រក្សា​គុណភាព​ត្រី​ធូ​ណា​ដ៏​មានតម្លៃ ប៉ុន្តែ​រលក​កម្តៅ​មិន​ធ្លាប់មាន​ពីមុន​មកនេះ មានន័យថា កម្រិត​ជាតិ​បា​រ៉​ត​ក្នុង​ត្រី​បាន​ឡើងដល់ ២០ ដឺ​ក្រេ​នៅ​ខែកក្កដា​”​។​

​ដើម្បី​រក្សា​ត្រី​របស់​ពួកគេ​ឱ្យនៅ​ស្រស់ អ្នកលក់ដូរ​ត្រូវ​បិទទ្វារ​ឃ្លាំង​ត្រី​ធូ​ណា​ក្នុង​ផ្សារ​ឱ្យ​ជិត ដោយ​ទុក​ត្រី​ធូ​ណា​នៅតែ​ខាងក្នុង​ឡាន​ក្លាសេ​រហូតដល់​មុនពេល​ការដាក់​ដេញថ្លៃ​មកដល់ និង​ច្រកត្រី​ក្នុង​តង់​កៅស៊ូ នៅពេល​លក់​ចេញ​ភ្លាម​។​

​បន្ទាប់ពី​បើក​ដំណើរការ​ជាង ៨០ ឆ្នាំ ផ្សារ​ស៊ូ​គី​ជី​គ្រោង​នឹង​រើ​ទៅកាន់​តំបន់​តូ​យ៉ូ​ស៊ូ ដែលជា​អតីត​ទីតាំង​រោងចក្រ​ឧស្ម័ន នៅ​ថ្ងៃទី ១១ តុលា​ខាងមុខ​៕ ដោយ៖ កញ្ញាដាលីស

អ្នកលក់​បោះ​ដុំ​ត្រី​ធូ​ណា​ព្យាយាម​គ្រប់​វិធី​ដើម្បី​រក្សា​ត្រី​ធូ​ណា​ឱ្យនៅ​ស្រស់ ខណៈ​រលក​កម្តៅ​កំពុង​វាយប្រហារ​ប្រទេស​ជប៉ុន