រលក​កំដៅ​ខ្លាំង​បណ្តាលឱ្យ​ស្លាប់​ជិត​៤០០​នាក់​ថែមទៀត​នៅ​ហូ​ឡង់​

320
ចែករម្លែក

​ភ្នាក់ងារ​ស្ថិតិ​ជាតិ​ហូ​ឡង់​(CBS)​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៩​ខែ​សីហា ថា​មនុស្ស​ជិត​៤០០​នាក់​ថែម​ទៀត​បាន​ស្លាប់​នៅ​ប្រទេស​ហូ​ឡង់​ក្នុង​កំឡុង​ពេល​មាន​រលក​កំដៅ​ខ្លាំង​​កាលពី​ពេល​ថ្មី​នេះ ក្នុង​រយៈពេល​មួយ​សប្តាហ៍ នៃ​រដូវក្តៅ​នៅ​អឺរ៉ុប​។​

​ជា​សរុប​មនុស្ស​២.៩៦៤ នាក់​បាន​ស្លាប់​នៅ​ប្រទេស​ហូឡង់​ក្នុងអំឡុងសប្តា​ហ៍​ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី ២២ ខែកក្កដា ដែល​មាន​ប្រហែល​១៥ ភាគរយ​ច្រើនជាង​ការស្លាប់​​ជា​មធ្យម​ក្នុង​អំឡុងពេល​មួយ​សប្តាហ៍​នៃ​រដូវក្តៅ​។​

​កំណត់ត្រា​សីតុណ្ហភាព​បាន​ធ្លាក់ចុះ​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប​ក្នុងអំឡុង​អាកាសធាតុ​ក្តៅ​ខ្លាំង​កាលពី​ចុងខែ​កក្កដា ហើយ​នេះ​ជា​លើកទីមួយ ចាប់តាំងពី​កំណត់ត្រា​អាកាសធាតុ​​បានចាប់ផ្តើម ដោយ​សីតុណ្ហភាព​ឡើង​ដល់​លើ​៤០ អង្សា​សេ​នៅ​ប្រទេស​ហូឡង់​កាលពី​ថ្ងៃទី ២៥ ខែកក្កដា​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា​ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​ហូឡង់​ក្នុង​សប្តាហ៍​នោះ​គឺ​អាច​ប្រៀបធៀប​ទៅ​នឹង​អត្រា​នៅ​អំឡុង​ពេល​រលក​កំដៅ​ខ្លាំង​២​កាលពី​ឆ្នាំ ២០០៦ ​ដែល​ស្ថិតក្នុង​ចំណោម​រលក​កំដៅ​ខ្លាំង​រយៈពេល​វែង​ជាង​គេ​បំផុត​នៅ​ប្រទេស​នេះ​។​

​ជិត​៣០០ នាក់​នៃ​ចំនួន​អ្នកស្លាប់​បន្ថែម​ទៀត​នេះ​គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស​ដែល​មាន​អាយុ​៨០ ឆ្នាំ និង អាយុ​ច្រើនជាង​នេះ ៕​ប្រែ​សម្រួល​៖​សុខា​

ស្ត្រី​ម្នាក់​ជិះ​កង់​នៅលើ​ស្ពាន​Wiegbrug នៅ​ទីក្រុង​Amsterdam ប្រទេស​ហូ​ឡង់​អំឡុង​អាកាសធាតុ​ក្តៅ​ខ្លាំង កាលពី​ថ្ងៃទី​២៥​ខែ​កក្កដា​ឆ្នាំ​២០១៩

#