រលំ​ដើមឈើ​ដាក់តាំង​លក់​ចំ​អ្នកជិះ​ម៉ូតូ​របួសធ្ងន់​ពីរ​នាក់​ម្តាយ​និង​កូន​

763

​(​កណ្តាល​): អ្នកដំណើរ​ពីរ​នាក់​ម្តាយ​និង​កូន​បាន​រងរបួស​ធ្ងន់ និង​ស្រាល ដោយសារ​ត្រូវ​ដើមឈើ​ដែល​គេ​ដាក់តាំង​លក់​នៅលើ​ចិញ្ចើមផ្លូវ ដួលរលំ​ដ​ត្រូវ​ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​ឆ្លងកាត់ កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

​សមត្ថកិច្ច​ឱ្យដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់ ទី​១ ឈ្មោះ មឿ​ន សា​វី អាយុ​៥៨​ឆ្នាំ ត្រូវជា​ម្ដាយ​របួសស្រាល និង​ទី​២-​ឈ្មោះ ម៉ាក់ ថា​រិ​ទ្ធ​អាយុ​២៨​ឆ្នាំ​ត្រូវជា​កូន​របួសធ្ងន់​ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​របស់​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​ដឹង​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ជ័យជំនះ ។

​រលំ​ដើមឈើ​ដាក់តាំង​លក់​ចំ​អ្នកជិះ​ម៉ូតូ​របួសធ្ងន់​ពីរ​នាក់​ម្តាយ​និង​កូន​

អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក Today ពាក់​ស្លាក​លេខ ភ្នំពេញ 1FX.05.12 ។ រីឯ​ម្ចាស់​ដើមឈើ​ដែល​រលំ​នោះ​មានឈ្មោះ មឿ​ន សុ​ភី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

​ចំពោះ​ដើមឈើ​ដែល​រំលំ គឺជា​ជា​ប្រភេទ​ឈើ​គីនីន មាន​កំពស់​១០​ម៉ែត្រ​ហើយ​ទំហំ​ប្រហែល​២​អោប​ដែល​ដាក់តាំង​លក់ ។ សមត្ថកិច្ច​បាន​បន្ថែម​ទៀតថា នៅវេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​ទាំងពីរ​នាក់ បាន​បានធ្វើ​ដំណើរ​តាម​ចេញពី​ផ្សារ​តាខ្មៅ ដោយបាន​ជិះ​ម៉ូតូ​ម៉ា​ធូ​ដេរ មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ​ខាងលើ ក៏ត្រូវ​ដើមឈើ​នោះ​រលំ​ដួល​កាត់​ពីមុខ​ធ្លាកចំ​ក្បាល បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ។

ក្រោយ​កើតហេតុ ម្ចាស់​ដើមឈើ​ហើយ និង​ជនរងគ្រោះ​បាន​សំរបសំរួល​គ្នា​នៅ​នឹង​មន្ទី​ពេទ្យ ជ័យជំនះ ដោយ​ពុំ​ឲ្យ​រំខាន​ដល់​សមត្ថកិច្ច​ឡើយ ៕S/​ដោយ សុផាន់​

​រលំ​ដើមឈើ​ដាក់តាំង​លក់​ចំ​អ្នកជិះ​ម៉ូតូ​របួសធ្ងន់​ពីរ​នាក់​ម្តាយ​និង​កូន​
​រលំ​ដើមឈើ​ដាក់តាំង​លក់​ចំ​អ្នកជិះ​ម៉ូតូ​របួសធ្ងន់​ពីរ​នាក់​ម្តាយ​និង​កូន​