រលំ​ដើម​ចន្ទ​គី​រី​សង្កត់​លើ​ម៉ូតូ​អ្នកធ្វើដំណើរ​រងរបួស​ធ្ងន់​ម្នាក់​​

134
ចែករម្លែក

ដោយ:វ៉ៃកូ/​ស្វាយរៀង​ ៖ ​ស្ត្រី​ជា​កម្មករសំណង់​ម្នាក់​បាន​រងរបួស​បាក់​ភ្លៅ​ខាងស្តាំ​ ខ​ណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​ត្រូវ​ដើម​ចន្ទ​គី​រី​រលំ​សង្កត់ពីលើ​។​

​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៦​និ៤៥​នាទី​ព្រឹក​ ថ្ងៃទី​១៤​ ខែសីហា ​ឆ្នាំ​២០១៩​ ​លើ​ផ្លូវបែក​ជា​បួន​ទល់មុខ​ក្លោងទ្វារវត្ត​សន្តិភាព​ ហៅ​ខ្លា​ហើរ​ ស្ថិត​ក្នុងភូមិ ស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

​បើតាម​ស្ត្រី​រងគ្រោះ​ឈ្មោះ គយ រុំ អាយុ៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិថ្មស ឃុំស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង​ បាន​ប្រាប់​ឲ្យដឹងថា​ ​នៅ​មុនពេល​កើតហេតុ​រូបគាត់​ និង​ប្អូនស្រី​បង្កើតបាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅធ្វើ​សំណង់​។​​មកដល់​ចំណុចកើតហេតុ​ខាងលើ​ ស្រាប់​តែមាន​ដើម​ចន្ទ​គី​រី​មួយ​ដើម​បាន​បាក់​រលំ​សង្កត់ពីលើ​តែម្តង​។ គាត់​ជា​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​៕B/សរន