រវល់​តែ​ចុច​ទូរស័ព្ទ រថយន្តស្ទូច​ជ្រុល​ទៅបុក​ម៉ូតូ ZOOMER ហើយ​រេ​ទៅបុក​ទ្រូងផ្លូវ​

383
ចែករម្លែក
  • 82
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្តស្ទូច​មួយគ្រឿង អ្នកបើកបរ​គាត់​រវល់​នោះ​រវល់​ឃ្លាន​ចុច​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុ​ក ខ្វះ​ការប្រុងប្រយ័ត្ន​ក្នុងការ​បើកបរ ទើប​ជ្រុល​ទៅបុក​ម៉ូតូ ZOOMER កំពុងបើក​ឆ្លងកាត់​ផ្លូវ បណ្តាល​ឲ្យ​រងរបួស​ស្ត្រី​២​នាក់ ម្នាក់​ធ្ងន់ ម្នាក់​ស្រាល ហើយ​រថយន្ត​រេ​ចង្កូត​ទៅបុក​កៀរ​ទ្រូងផ្លូវ​ប៉ើង​៣​កង់​។ ហេតុការណ៍​ខាងលើ​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ច្រកចូល​ផែស្ងួត​អូ​លែរ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​រថយន្ត​បង្ក ប្រភេទ​ស្ទូច ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 3A-2183 ដឹក​សន្លឹក​បេតុង​។ ចំណែក​ម៉ូតូ​រងគ្រោះ ម៉ាក ZOOMER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FV-1594 ជិះ​ដោយ​ស្ត្រី​២​នាក់ ម្នាក់​រងរបួស​ធ្ងន់ ម្នាក់​របួសស្រាល​។​

​តាម​ប្រភព​នៅ​កន្លែង បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ស្ត្រី​រងគ្រោះ ជិះ​ម៉ូតូ​ចេញពី​ផ្លូវ ផែស្ងួត​អូ​លែ ឆ្លងផ្លូវ​ជាតិ​លេខ​៤ ពី​ត្បូង​ទៅ​ជើង ខណៈពេល​នោះ ស្រាប់តែ​រថយន្ត​បង្ក បើក​ល្បឿន​លឿន​ពី​លិចទៅ​កើត ដោយ​អ្នកបើកបរ រវល់​តែ​ញៀន​ចុច​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុ​ក ទើប​រថយន្ត​ជ្រុល​ទៅបុក​ម៉ូតូ រងរបួស​សរ្តី​២​នាក់ ហើយ​រេ​ចង្កូត​ទៅបុក​កៀរ​ទ្រូងផ្លូវ​ប៉ើង​៣​កង់ ទើប​រថយន្ត​ទៅបុក​លែងកើត​។​

​ក្រោយ​កើតហេតុ ស្ត្រី​រងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ចំណែកឯ រថយន្ត​បង្ក អ្នកបើកបរ និង​ម៉ូតូ ត្រូវបាន​ប្រគល់​ឲ្យ​ទៅ​ការិយាល័យ ចរាចរណ៍​ជើងគោក ស្នងការ​ក្រុងភ្នំពេញ កសាង​សំណុំរឿង​តាម​នីតិវិធី​៕