រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ

143
ចែករម្លែក

ដោយៈតារារិទ្ធិ៊/ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០នេះសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញបិទសន្និ បាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។ ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។

សន្និបាតនេះបានប្រារព្ឌបើកនាព្រឹកថ្ងៃ១៩ កុម្ភៈ ២០២០ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងមហាផ្ទៃ សម្រេចបានសមិទ្ធផលអំៗជាច្រើន។ កងកម្លាំង នគរបាលជាតិ ដោយមានកិច្ចសហ ការចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញា ធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា ក្នុងសង្គមកាន់តែមានប្រសិទ្ធភាពថែមទៀត។

ក្នុងនោះទោះបីបទល្មើសព្រហ្មទណ្ឌ ក្នុងឆ្នាំ២០១៩ មានការកើនឡើងបន្ដិច (កើន៨ ភាគរយ) ដោយសារការហូរចូលយ៉ាងគំហុក នៃជនបរទេស ដែលនាំមកជាមួយនូវបទល្មើស ដែលប្រព្រឹត្តឡើងក្នុងចំណោមជនបរទេសមួយចំនួនក៏ដោយ ក៏កងកម្លាំងនគរ បាលជាតិ បានប្រឹងប្រែងបង្ក្រាបបានរហូតដល់ ៨៩ភាគរយ នៃបទល្មើសដែលកើតមានឡើង គឺមានអត្រាខ្ពស់ជាងឆ្នាំ២០១៨៕B/