រសៀល​នេះ តំណាងរាស្ត្រ​ថ្មី​ទាំង​៤៤​អង្គ​/​រូប នឹង​ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង ​

967

(​ភ្នំពេញ​) ៖ តំណាងរាស្ត្រ​ថ្មី ៤៤​អង្គ​/​រូប រួមទាំង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​ផងដែរ​នោះ នឹង​យាង​និង​អញ្ជើញ​ចូលទៅ​ស្បថ​នៅ​​ក្នុង​ព្រះបរមរាជវាំង​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅ​រសៀល​ថ្ងៃ​អង្គារ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​
​ ​
​ក្រោយពេល​ស្បថ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​រួចរាល់​ហើយ តំណាងរាស្ត្រ​ថ្មី​ទាំង ៤៤​អង្គ​/​រូប​នឹង​ក្លាយជា​អ្នកតំណាងរាស្ត្រ​ពេញលេញ​​ហើយ​ក្នុងការ​បម្រើ​ការងារ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​។​

តំណាងរាស្រ្ដថ្មី ដែលត្រូវបានប្រកាសសុពលភាពនាថ្ងៃទី២៧ វិច្ឆិកា

​ ​
​សូមបញ្ជាក់ថា តំណាង​រា​ស្ត្រី​ទាំង ៤៤​អង្គ​/​រូប ត្រូវបាន​រដ្ឋសភា​ប្រគល់​សុពលភាព​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​។ តំណាងរាស្ត្រ​ទាំង ៤៤​អង្គ​/​រូបនេះ ទទួល​អាសនៈ​នៅក្នុង​សភា តាម​អំណាចច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា កន្លងទៅ ព្រោះតែ​ទង្វើ​ក្បត់ជាតិ​៕​ដោយ​៖​វិបុល​/sn