រសៀល​នេះ សម្ដេច​តេ​ជោ​អញ្ជើញ​ចូលរួម​ប្រគល់​ប្រាក់រង្វាន់​ជូន​ដល់​ជ័យលាភី​កីឡា​តេ​ក្វាន់​ដូ ITF ជើងឯក​អាស៊ី​លើក​ទី​៩ នៅ​ម៉ុង​ហ្គោ​លី​

1237
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ប្រគល់​ប្រាក់រង្វាន់ ជូន​ដល់​កីឡាករ កីឡាការិនី ជ័យលាភី​មេដាយមាស​, ប្រាក់​, សំរិទ្ធ​, ក្នុងការ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី ៩ នៅ​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ០៨-១៣ ខែឧសភា កន្លងទៅ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ២៤ នាក់ ទៅ​ចូលរួម​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​៩ នៅ​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី​។ ជា​លទ្ធផល​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា ធ្វើបាន​យ៉ាង​ល្អ ដោយ​ដណ្ដើមបាន​មេដាយមាស ៨ វិញ្ញាសា​ស្មើនឹង ១៨ គ្រឿង​, មេដាយប្រាក់ ៥​វិញ្ញាសា​ស្មើនឹង ១៣​គ្រឿង និង​មេដាយ​សំរឹទ្ធ ៨​វិញ្ញាសា​ស្មើនឹង ១៦​គ្រឿង ដែលជា​ជោគជ័យ​ប្រវត្តិសាស្ដ្រ​មួយ សម្រាប់​ក្រុមកីឡា​តេ​ក្វាន់​ដ ITF កម្ពុជា​។​

​សម្រាប់​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី​នៅ​ម៉ុង​ហ្គោ​លី​ដែល​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​២៤​រូប​(​ស្រី​២)​ចូលរួម ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន​មេដាយមាស​៨ ប្រាក់​៥ និង​សំរឹទ្ធ​៨​។ ក្រៅពីនេះ​ក្នុងចំណោម​២០​ប្រទេស​ចូលរួម កម្ពុជា​ទទួលពាន​ចំណាត់ថ្នាក់​លេខ​២​ផ្នែក​យុវជន​ថ្នាល និង​ពាន​លេខ​៣​ផ្នែក​យុវជន​ពេញវ័យ និង ពាន​យុវជន​ថ្នាល​ឆ្នើម​ប្រចាំ​ទ្វីបអាស៊ី​អាយុ​ពី​១០​ទៅ​១៣​ឆ្នាំ ដែល​ដណ្តើមបាន​ដោយ​កីឡាករ សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម​៕ ល​