រសៀល​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ក្រសួង​រុក្ខាប្រមាញ់​និង​នេសាទ ឆ្នាំ​២០១៧-២០១៨

991
ចែករម្លែក

​ដោយ : តារារិទ្ធិ / ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០២ ខែឧសភានេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​បិទ​សន្និបាត​ការងារ​កសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ​ឆ្នាំ ២០១៧- ២០១៨ និង ទិសដៅ​ការងារ​ឆ្នាំ ២០១៨- ២០១៩ នៅ ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង នេសាទ ។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ដំណើរការ​សន្និបាត​រប​ស់​ខ្លួន​ការ​ពី​ថ្ងៃទី ៣០ ខែមេសា ដោយបាន​ពិនិត្យមើល​សភាពការណ៍​ការងារ​បង្កបង្កើន ផល និង ការងារ​កសិកម្ម ឆ្នាំ ២០១៧ ។​

​យោងតាម​របាយការណ៍​របស់លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹងថា តាម​ការវាយតម្លៃ​រប​ស់​អង្គសន្និបាត វិ​ស័ យ​កសិកម្ម​របស់​យើង​មានការ​រីកចម្រើន​គួរឱ្យ​កត់ សម្គាល់ ដោយសារ​ថា​កំណើន​វិស័យ​កសិកម្ម​បាន​កើន ឡើង​ពី​១,៤%​នៅ​ឆ្នាំ​២០១៦ ទៅដល់​ជិត​២% នៅក្នុង ឆ្នាំ​២០១៧-២០១៨​នេះ ហើយ​វិស័យនេះ​បាន​ចូលរួមចំណែក​ប្រមាណ​២៤,៩% ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ​២០១៧​នេះ ក្នុងនោះ​សម្រាប់​ផ្នែក​ដំណាំ​មាន​ចំនួន​៥៨,៥% ផ្នែក​ផលិតកម្ម​សត្វ ១១,២%​ផ្នែក ជលផល ២៣,៥% និង​ផ្នែក​ព្រៃឈើ​៦,៨%​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា សម្រាប់​ឆ្នាំ​២០១៧ នេះ ដោយសារ​អាកាសធាតុ​អំណោយផល គួបផ្សំ​នឹង​ការគ្រប់គ្រង​ប្រព័ន្ធ​ស្រោច ស្រព​កាន់តែ​បានល្អ ព្រម ទាំង​ការផ្តល់សេវា​ផ្សព្វផ្សាយ​កសិកម្ម​កាន់តែ​មាន ប្រសិទ្ធភាព បានធ្វើឱ្យ​ដំណាំ​កសិកម្ម មានការ​ដុះ​លូតលាស់​បានល្អ​។ ជាក់ស្តែង​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ សម្រេចបាន​ចំនួន​៣,២១​លាន​ហ​.​ត បាន​កើន លើស​ឆ្នាំ​២០១៦ ប្រមាណ​២,៩% ក្នុងនោះ ផ្ទៃដី​ប្រមូល​ផល​មាន ចំនួន​៣,១៩​លាន​ហ​.​ត (​ស្រូវវស្សា​មាន ២,៦៤​លាន​ហ​.​ត និង​ស្រូវ​រដូវប្រាំង​មាន​ប្រមាណ​០,៥៥​លាន​ហ​.​ត​) ហើយ​ទិន្នផល​ស្រូវ​គិត​ជា​មធ្យម​ទាំង ប្រាំង និង​វស្សា​គឺ​៣,២៩៨​តោន​/​ហ​.​ត កើន​លើសពី​ឆ្នាំ​២០១៦ ប្រមាណ ២,៧១%​។ បើ​គិត​ត្រឹម​រយៈពេល​៥​ឆ្នាំ បរិមាណ​ផល​ស្រូវ​បាន​កើនឡើង​ពី​៩,៣៩​លាន​តោន​នៅ​ឆ្នាំ​២០១៣ ដល់​ប្រមាណ​១០,៥២​លាន​តោន នៅ​ឆ្នាំ​២០១៧​នេះ ក្នុងនោះ​បរិមាណ​ផល​ស្រូវវស្សា​ទទួលបាន​ប្រមាណ​ជាង​៨,០៥​លាន​តោន និង​បរិមាណ​ផល​ស្រូវ​រដូវប្រាំង​ទទួលបាន​ប្រមាណ​២,៤៧​លាន​តោន ពោលគឺ​កើន​ប្រហែល​៥,៦៩%​ធៀប​នឹង​ឆ្នាំ​២០១៦​។​

​នៅ​ឆ្នាំ​២០១៧​នេះ អតិរេក​ស្រូវ​មាន​ចំនួន​ជាង ៥,៥៦​លាន​តោន​គិត​ជា​អង្ករ​ស្មើនឹង​៣,៥៦​លាន​តោន កើន​លើស ឆ្នាំ​២០១៦ ប្រមាណ​៨,៧%​។ ម្យ៉ាងទៀត ដំណើរការ​វិវត្តន៍​នៃ​យ​ន្ដូ​ប​នីយកម្ម​កសិកម្ម កំពុងមាន​និន្នាការ​កើនឡើង​គួរឱ្យកត់សម្គាល់ ជាក់ស្ដែង​ក្នុង​ឆ្នាំ ២០១៧​កន្លងមកនេះ ការ​ភ្ជួរ​រាស់​ដាំ​ដុះ​ដំណាំ​ស្រូវ​ដោ យ​គ្រឿងយន្ត​មាន​ប្រមាណ​៩៤,៤% កើន​លើស​ឆ្នាំមុន ២,៤%​។ ទន្ទឹមនឹងនោះ ផលិតកម្ម​ដំណាំ​រួមផ្សំ និង​ឧស្សាហកម្ម​រយៈពេល​ខ្លី ទទួលបាន​បរិមាណ​ផល​ប្រមាណ​១៦,៥៤​លាន​តោន នៅ​ឆ្នាំ​២០១៧ គឺ​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ​៩,៦% បើ​គិត​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ​។ ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​បាន​កើនឡើង​ពី​៤,៧​លាន​តោន​នៅ​ឆ្នាំ​២០១៦ ដល់​៥,១៣​លាន​តោន​នៅ​ឆ្នាំ​២០១៧​។ បរិមាណ​អង្ករ​នាំចេញ ក្នុង​ឆ្នាំ​២០១៧ ក្នុង​ក្របខណ្ឌ​នៃ​ច្រកចេញ​-​ចូល​តែមួយ​សម្រេចបាន​ចំនួន​៦៣៥ ៦៩៧​តោន​គឺ​កើនឡើង​១៧,៣០% ធៀប​នឹង​ឆ្នាំ​២០១៦​។ ក្នុងនោះ​ប្រភេទ​អង្ករ​ក្រអូប​មាន​ចំនួន​៦១,៩៩% អង្ករ ស គ្រប់​ប្រភេទ​មាន​ចំនួន ២៤,៦៤% អង្ករ​ចំហុយ​មាន​ចំនួន​១៣,៣៧% និង​បាន​នាំចេញ​ទៅកាន់​ទិសដៅ​៦៣​ប្រទេស នៅលើ​សាកលលោក និង​មាន​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន ៨៤​ក្រុមហ៊ុន ៕​B