រស់ក្នុង​បច្ចុប្បន្ន​កុំ​ភ្លេច​រំលឹក​ពី​អតីតកាល​

845
ចែករម្លែក

ដោយៈ​ស្រីនាថ​
​ភ្នំពេញៈ​នៅក្នុង​សេចក្តី​ថ្លែង​ជា​សាធារណៈ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលឹកថា ពិនិត្យ​ជារួម​ប្រវត្តិ​នៃ​សកម្មភាព​នយោបាយ​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា ចាប់តាំងពី​ថ្ងៃកំណើតរ​បស់​ខ្លួន​(២៨​មិថុនា​១៩៥១)​មកទល់​បច្ចុប្បន្ន នេះ គឺជា​ប្រវត្តិ​នៃ​ការដឹកនាំ​ប្រកបដោយ​ភាពក្លាហាន មោះមុត ឥត​រាថយ នៅលើ​មាគ៌ា​គោលនយោបាយ​​មួយ​ដែលមាន​គោលដៅ​ច្បាស់លាស់ មាន​ភាពប្រាកដនិយម និង​មាន​ចក្ខុវិស័យ វែងឆ្ងាយ ប្រកបដោយ​ភាព​គ្រប់​ជ្រុងជ្រោយ និង​សង្គតិភាព ដើម្បី​បុព្វហេតុ​ជា​សារវន្ត​ចម្បងៗ​បួនយ៉ាង​។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​និច្ច​ផ្សាភ្ជាប់​នឹង​ការគិតគូរ​ដល់​ប្រជាជន​(​រូបថត​ផេ​ក​សម្តេច​ហ៊ុនសែន​)

​ ​សម្តេច​តេ​ជោ​បានបញ្ជាក់​កាលពី​ថ្ងៃទី​៧​ខែកក្កដា​យ៉ាងច្បាស់​ថា​បុព្វហេតុ​ជា​សារវន្ត​ចម្បងៗ បួន​យ៉ាងនោះ​គឺ​ទីមួយ​-​កិច្ចការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ដ៏​ពេញលេញ​របស់​កម្ពុជា ព្រមទាំង កិត្យានុភាព​ដ៏​ខ្ពស់ត្រដែត​របស់​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។​ទី​ពីរ​-​ការតស៊ូ​រំដោះប្រជាជន ពី​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ដ៏​សាហាវឃោរឃៅ និង​ការការពារ ដាច់ខាត មិនឱ្យ​ការកាប់សម្លាប់ សោកនាដកម្ម ការបំផ្លិចបំផ្លាញ និង​ទុក្ខ វេទនា​ពី​អតីត​កាលនោះ ឤ​ច​វិល ត្រឡប់មក​ញាំញី​ធ្វើបាប​ប្រជាជន​កម្ពុជា​យើង​ជាថ្មី​ម្តងទៀត​បាន​។​ទី​បី​-​ការ តស៊ូ​ពុះពារ​នូវ​ការលំបាក ជាមួយនឹង​ការលះបង់​គ្រប់បែបយ៉ាង ដើម្បី​ដណ្តើម​យកមក​ជូន​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា នូវ​សុខសន្តិភាព ស្ថិរភាព និង​ការបង្រួបបង្រួម​ជាតិ​ពេញលេញ នៅក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​តែមួយ ព្រះមហាក្សត្រ​តែមួយ​អង្គ និង​រាជរដ្ឋាភិបាល​តែមួយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាមួយ ដែល​គ្មាន​ការបែកបាក់ និង គ្មាន​ការបែងចែក​ទឹកដី​ជា​តំបន់​ត្រួតត្រា​ច្រើន​ផ្សេងគ្នា​និង​ទី​បួន​-​ការស្តារ និង​ការអភិវឌ្ឍ​ប្រទេសជាតិ ព្រមទាំង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន ឈានឆ្ពោះ​ទៅកាន់​វិបុលភាព​ចម្រើន​រុងរឿង តាមរយៈ​ការកសាង​ជា​ជំហានៗ​នូវ​សង្គម​កម្ពុ​ជាមួយ ដែលមាន​សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម​, មានការ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រជាធិបតេយ្យ នីតិរដ្ឋ ព្រមទាំង​សិទ្ធិ និង សេចក្តីថ្លៃថ្នូ​របស់​មនុស្ស​, មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​សមធម៌​, មាន​កោសិកា​ផ្សារភ្ជាប់​គ្នា​, មាន​ប្រជាជន​ប្រកបដោយ​ចំណេះដឹង​ខ្ពស់ និង​វប្បធម៌​ជ្រៅជ្រះ ហើយ​មាន​ជីវភាព​សមរម្យ និង​មានការ​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា ទាំង​នៅក្នុង​សង្គមជាតិ ទាំង​នៅក្នុង​ក្រុមគ្រួសារ ។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​(​រូបថត​ផេ​ក​សម្តេច​ហ៊ុនសែន​)

​សម្តេច​បន្តថា​ក្នុង​បុព្វហេតុ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេសជាតិ​យើង​ឆ្លងកាត់​បណ្តាដំណាក់កាល​ដ៏​លំបាក​ស្មុ​គ្រ​ស្មាញ​ជាច្រើន ដែល​ធ្វើឱ្យ​កម្ពុជា​សម្រេចបាន​នូវ​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី​ដ៏​គួរ​ជាទី​មោទនៈ​បំផុត ។ បើ​ពិនិត្យមើល​តែត្រឹម​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​,​យើងទាំងអស់គ្នា​ពិតជា​នៅ​ចងចាំ​មិន​ភ្លេច​ទេ​ថា កាលពី​ជាង​ម្ភៃ​ឆ្នាំមុន​កម្ពុជា គឺជា​ប្រទេស​ដែល​ទទួលយក​ទាហាន​មួក​ខៀវ​របស់​អង្គការ សហប្រជាជាតិ ដើម្បី​មក​ធ្វើ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅលើ​ទឹកដី​ដ៏​កម្សត់​ដែល​ពោរពេញ​ដោយ​ជម្លោះ និង​ការ​ហែកហួរ​គ្នា​នេះ ។ ឥ​ទ្បូ​វ កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដែល​បញ្ជូន​កងកម្លាំងរ​បស់​ខ្លួន​ឱ្យ​ពាក់មួក​ខៀវ​ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេសមួយ​ចំនួន​ដែលជា​ចំណុចក្តៅ​នៅលើ សកលលោក ។ កម្ពុជា ដែល​ពីមុន​ល្បី​ថា ជា​វាលពិឃាត​, ជា​តំបន់​អសន្តិសុខ​, ជា​ចម្ការមីន​ដែល​គេ​ភ័យខ្លាច​គ្រប់គ្នា ឥ​ទ្បូ​វ​នេះ​បានក្លាយ​ទៅជា «​កោះសន្តិភាព​» និង​ជា​តំបន់​ទេសចរណ៍​ប្រកបដោយ​ប្រជាប្រិយភាព នៅ ក្នុង​តំបន់​ឤ​ស៊ី​អ​គ្នេ​យ៍ ដែល​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​រាប់លាន​នាក់​ក្នុង​មួយឆ្នាំ ។ កម្ពុជា ដែល​ពីមុន​ល្បី​ក្នុងការ​ប្រើប្រាស់​ឤ​វុ​ធ​ដើម្បី​ដណ្តើម​អំណាច​គ្នា និង​ក្នុងការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល ឥ​ទ្បូ​វ​នេះ បាន​ក្លាយទៅជា​ប្រទេសមួយ ដែល​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​តាមរយៈ​ការរៀបចំ​យ៉ាង​ទៀងទាត់​នូវ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ជ្រើសតាំង​តំណាង​ដឹកនាំ​ប្រទេស ជា​នីតិរដ្ឋ​ដែល​គោរព​គោលការណ៍​ច្បាប់​ដោយ​ឥត​ងាករេ និង​ជា​រដ្ឋ​អធិបតេយ្យ​ដែលមាន​ឯករាជ្យ និង​បូរណភាព​ទឹកដី​ពេញលេញ ។ កម្ពុជា ដែល​ពីមុន​ជា​ប្រទេស​ត្រូវ​ទទួលរង​ការហ៊ុមព័ទ្ធ និង​ឯកោ​ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច ឥ​ទ្បូ​វ​នេះ បាន​ក្លាយជា​ប្រទេសមួយ​ដែល​កំពុង​សមា​ហរ​ណ​ខ្លួន​យ៉ាងសកម្ម​ទៅក្នុង​រចនាសម្ព័ន្ធ និង​និម្មាបនកម្ម​តំបន់ និង​ពិភពលោក និង​ជា​ប្រទេស ដែល​កំពុងតែ​ដើរតួនាទី​យ៉ាងសកម្ម ដោយ​ស្មើ​សិទ្ធិ និង​ស្មើភាព ក្នុង​គ្រប់​កិច្ចការ​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ ។ កម្ពុជា ដែល​ពីមុន​ជា​ប្រទេស​អន់ថយ​ខាង​ផ្នែក​សេដ្ឋកិច្ច គ្របដណ្តប់​ទៅដោយ​ភាពក្រីក្រ និង​មាន​អសន្តិសុខ ស្បៀង ឥ​ទ្បូ​វ​នេះ បាន​ក្លាយជា​ប្រទេស​នាំ​ស្បៀង​ចេញ ហើយ​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ឯតទគ្គៈ​លើ​ពិភពលោក ដែល​សម្រេចបាន​កំណើន សេដ្ឋកិច្ច​ខ្ពស់ និង​ជា​ប្រទេស​ដែល​សម្រេចបាន​នូវ​វឌ្ឍនភាព​ដ៏​ល្អប្រសើរ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ក៏ដូចជា​ការកែលម្អ​សូចនាករ​ផ្នែក​សង្គមកិច្ច ហើយ​បាន​ឆ្លងកាត់​ដោយ​ជោគជ័យ​ពី​ចំណាត់ថ្នាក់​នៃ​ប្រទេស​មាន​ចំណូល​ទាប ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប កាលពីពេល​ថ្មីៗ​កន្លងទៅ ។

​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​ទៀតថា រាល់​សមិទ្ធផល​ដែល​យើង​សម្រេចបាន​មកដល់ពេលនេះ គឺ​បានមកពី​ការយក​ឤ​យុ​ជីវិត​ធ្វើជា​ដើមទុន និង ពី​ពលិកម្ម​ដ៏​ធំធេង​មិន​ឤ​ច​កាត់ថ្លៃ​បាន របស់​ថ្នាក់ដឹកនាំ​, យុទ្ធជន​, យុទ្ធ​នារី​, សមាជិក​-​សមាជិកា​គណបក្ស និង​ជនរួមជាតិ​យើង​រាប់លាន​នាក់ ។ ឤ​ស្រ័យ​ហេតុនេះ យើងទាំងអស់គ្នា​ត្រូវ​ប្តេជ្ញា​ថែរក្សា​រាល់​សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ ឱ្យ​គង់វង្ស​ជា​រៀង​ដរាប ដោយ​មិន​អនុញ្ញាតឱ្យ​មជ្ឈដ្ឋាន​ណាមួយ​មក​បំផ្លាញ​ទៅវិញ​បានឡើយ ទោះបីជា​ត្រូវ​បង់​ដោយ​តម្លៃ​ណា​ក្តី​។ យើង​ត្រូវ​រួមគ្នា​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សុខសន្តិភាព ស្ថិរភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ហើយ​ប្តេជ្ញា​បន្ត​កសាង​ប្រទេសជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន ឆ្ពោះទៅកាន់​ចក្ខុវិស័យ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០, ក្លាយជា​អរិយ​ប្រទេស​ជឿនលឿន​មួយ​ក្នុង​តំបន់​, ជា​សង្គម​ប្រកប ដោយ​ភាពសុខដុមរមនា និង​សេចក្តីស្រឡាញ់ ដោយ​គ្មាន​ការ កើតឡើង​ជាថ្មី​នូវ​សង្គ្រាម អំពើ​ប្រល័យ ពូជ សាសន៍ និង ការបែកបាក់​ផ្ទៃក្នុង​ជាតិ ដូចពេលមុន​ទៀត ៕MN

#