រស់ជាតិ​ថ្មី​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​

263
ចែករម្លែក

​ថ្ងៃទី​២៤ ខែមករា ឆ្នាំ ២០២០​ជា​ថ្ងៃ​ដាច់​ឆ្នាំ​តាម​ចន្ទគតិ​ចិន​។ ជនជាតិ​ចិន​និង​អាណិកជន​ចិន ទូទាំង​ពិភពលោក​នឹង​រួមគ្នា​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​។ បុណ្យចូលឆ្នាំ​ប្រពៃណី ចិន​ជារ​រយៈ​ពេលដែល​ក្រុមគ្រួសារ​ជួបជុំ​ជាមួយគ្នា​។ សព្វថ្ងៃ បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន បាននិងកំពុង​បង្ហាញ​ពី​ការផ្លាស់ប្តូរ​ខ្លះ​នៅ​ប្រទេស​ចិន​។​

មុន​និង​ក្រោយពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នៅ​ប្រទេស​ចិន​មាន​មនុស្ស​ធ្វើដំណើរ​ទៅមក​ដែលមាន​ចំនួន​ច្រើនជាងគេ​លើ​ពិភពលោក​។ ប្រជាជន​ចិន​មួយចំនួនធំ​ត្រូវធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ ដើម្បី​ទៅ​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​នៅ​ស្រុកកំណើត​។ តាម​ស្ថិតិ​មុន​និង​ក្រោយពេល​បុណ្យ ចូលឆ្នាំ​ប្រពៃណី​ចិន​២០២០ ប្រព័ន្ធ​គមនាគមន៍​ចិន​នឹង​ដឹក​អ្នកដំណើរ​៣០០០​លាន​នាក់​ស្មើ នឹង​ប្រជាជន​ទូទាំងប្រទេស​ចិន​ធ្វើដំណើរ​២ ដង ។ កាល​មុន នៅពេល​ចូលឆ្នាំ​ប្រពៃណី ចិន​ប្រព័ន្ធ​គមនាគមន៍​ចិន​តែងតែ​រង​សម្ពាធ​យ៉ាង​ធ្ងន់​ដោយសារ​មាន​អ្នកដំណើរ​ច្រើនពេក​។ ប៉ុន្តែ​ទន្ទឹមនឹង​ការអភិវឌ្ឍ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ចិន​បញ្ហា “​ពិបាក​ទិញ សំបុត្រ​រថភ្លើង​”​ត្រូវ​ដោះស្រាយ​ជា​បន្តបន្ទាប់​នៅ​ប្រទេស​ចិន​។​មុននឹង​បុណ្យចូលឆ្នាំ​ប្រពៃណី ចិន​នេះ​កម្មករ​ខេត្ត​យូ​ន​ណាន​ជាង ៦០០​នាក់​ដែល​ធ្វើការ​នៅ​ខេត្ត​ក្វាង​តុង​បាន​ជិះ​រថភ្លើង ល្បឿន​លឿន​ឥតគិតថ្លៃ​ដែល​រួមគ្នា​ផ្តល់​ដោយ​ខេត្ត​យូ​ន​ណាន​និង​ខេត្ត​ក្វាង​តុង​ដើម្បី​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​វិញ​នៅ​ថ្ងៃទី ១៣ ខែមករា ឆ្នាំ​២០២០ ។​

​ប៉ុន្មាន​ឆ្នាំ​មកនេះ​ក្រៅពី​ទៅ​ឆ្លងបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​នៅ​ស្រុកកំណើត​មាន​ប្រជាជន ចិន​កាន់តែច្រើន​ទៅធ្វើ​ទេសចរណ៍​នៅពេល​ចូលឆ្នាំថ្មី​។​

ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​២០២០​មាន​ជនជាតិ​ចិន​កាន់តែច្រើន​សម្រេចចិត្ត​ទៅធ្វើ​ទេសចរណ៍​នៅ​ថ្ងៃ​ឈប់សម្រាក​។​តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​អំពី​និន្នាការ​“​ទេសចរណ៍​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​២០២០” ដែល​ប្រកាស​ដោយ​ក្រុមហ៊ុន​Ctrip បានឱ្យដឹងថា​ប្រជា ជន​ចិន ៤៥០​លាន​នាក់​នឹង​ទៅធ្វើ​ទេសចរណ៍​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នេះ​។ សព្វថ្ងៃ​ជនជាតិ​ចិន​ច្រើន​មិន​ត្រឹមតែ​ទៅធ្វើ​ទេសចរណ៍​ក្នុងស្រុក​នៅ​បុណ្យចូលឆ្នាំថ្មី​ប៉ុណ្ណោះ​ទេ​ហើយក៏​ចូលចិត្ត​នៅ​ដើរលេង​នៅក្រៅ​ប្រទេស​ក្នុងឱកាស​នេះដែរ​។ តាម​ស្ថិតិ​ពី​ក្រុមហ៊ុន ទេសចរណ៍​មួយចំនួន​បានឱ្យដឹងថា​ប្រទេស​កម្ពុជា ថៃ សឹង្ហ​បុរី​វៀតណាម មី​យ៉ាន់​ម៉ា​និង​ប្រទេស អាស៊ីអាគ្នេយ៍​មួយចំនួនទៀត​ដែលមាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​ប្រទេស​ចិន​ហើយ​មានការ​ងាយស្រួល​ក្នុងការ​ស្នើសុំ​ទិដ្ឋាការ​និង​មាន​អាកាសធាតុ​ល្អប្រសើរ​នោះបាន​ក្លាយទៅជា​ទីដៅ​ទេសចរណ៍​សំខាន់​របស់​ទេសចរ​ចិន​។​

“​ការទិញ​ទំនិញ​ឆ្លងបុណ្យ​ចូលឆ្នាំថ្មី​”​ក៏​ជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជនជាតិ​ចិន​ដែរ​។ មុន ពេល​ចូលឆ្នាំ​ប្រពៃណី​ចិន​ក្រៅពី​ផ្សារ​សំខាន់ៗ​នៅ​ខេត្ត​ក្រុង​នានា​វេ​ប​សាយ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​ក៏បាន​រៀបចំ​“​ទិវា​ទំនិញ​ឆ្លងបុណ្យ​ចូលឆ្នាំថ្មី​”​ដែរ​។ ក្នុង​ថ្ងៃទី​១​នៃ​“​ទិវា​ទំនិញ បុណ្យចូលឆ្នាំថ្មី​២០២០Tmall”​របស់​ក្រុមហ៊ុន​ALIBABA ផ្លែ​ប៉ោម​របស់​ក្រុង​យូ​ន​ឈឹង​នៃ​ខេត្ត សាន​ស៊ី​ប្រទេស​ចិន​បាន​ត្រូវគេ​ទិញ​ជា​១០០០ តោន ។ គួរ​បញ្ជាក់ថា​ប្រទេស​ចិន​ជា​ប្រទេស​នាំ ចូល​គ្រឿង​បរិភោគ​ច្រើនជាងគេ​លើ​ពិភពលោក​។ តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​JD​ប្រទេស​ចិន​បាន ឱ្យដឹងថា​នៅ​ពាក់កណ្តាល​ទី ១​នៃ​ខែមករា​ឆ្នាំ ២០២០ ចំនួន​ផ្លែឈើ​នាំចូល​ពី​បរទេស​ដែល ត្រូវគេ​ទិញ​តាម​វេ​ប​សាយ​JD បាន​កើនឡើង​២,២​ដង ។ ផ្លែ​ចេក ឆឺ​រី និង​មៀន​ជា​ផ្លែឈើ​នាំ ចូល​ដែល​ត្រូវគេ​ទិញ​បាន​ច្រើនជាងគេ​។ តាម​ស្ថិតិ​ពី​អាជ្ញាធរ​ជាតិ​ប្រៃសណីយ៍​ចិន​បានឱ្យ ដឹងថា​ក្នុង​បុណ្យចូល ឆ្នាំ​ប្រពៃណី​ចិន​២០១៩ កញ្ចប់​ទំនិញ​ដែល​ត្រូវគេ​ផ្ញើ​ក្នុងប្រទេស​ចិន មាន​ចំនួន​១៦១០ លាន​កញ្ចប់ ។ ការទិញ​ទំនិញ​ឆ្លងបុណ្យ​ចូលឆ្នាំថ្មី​បានក្លាយ​ទៅជា​រឿង ដ៏​សាមញ្ញ​ក្នុងប្រទេស​ចិន​។​

ក្រៅពីនេះ​នៅមាន​ការផ្លាស់ប្តូរ​ច្រើន​ដែល​កំពុង​កើតឡើង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ដែលជា​បុណ្យប្រពៃណី​រាប់ពាន់​ឆ្នាំ​មកហើយ​។​

​ការផ្លាស់ប្តូរ​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការប្រែប្រួល​មុខមាត់​នៃ​សង្គម​ចិន​គឺ​សេដ្ឋកិច្ច​ដែល​កាន់​តែមាន​កម្លាំង​រស់រ​វើក​ជម្រើស​កាន់តែ​សម្បូរបែប​ចង្វាក់​ការរស់នៅ​កាន់តែ​លឿន​និង​ទស្សនទាន​ដែល​កំពុង​ផ្លាស់ប្តូរ​៘ ប៉ុន្តែ​ទោះជា​មានការ​ផ្លាស់ប្តូ​រយ៉ា​ង ណាក៏ដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​អត្ថន័យ​ជួបជុំគ្នា​និង​ការជូន​ពរ​ដ៏​ល្អ​បវរ​ដែល​បង្កប់​នៅក្នុង​បុណ្យប្រពៃណី​នេះ​មិនដែល​មានការ​ប្រែប្រួល​សោះឡើយ​។ បុណ្យចូលឆ្នាំ​ប្រពៃណី ចិន​បាន​ក្លាយទៅជា​បុណ្យ​អន្តរជាតិ​មួយ​ដែល​ត្រូវគេ​រួមគ្នា​អបអរសាទរ​នៅ​ប្រទេស​ដ៏​ច្រើន​។ ឆ្លៀតឱកាស​នេះ​កាសែត​“​ខេត្ត​យូ​ន​ណាន​ប្រទេស​ចិន​”​សូម​ជូនពរ​ឱ្យ​មិត្ត​អ្នកអាន​គ្រប់រូប​មាន​ភាពសប្បាយ​រីករាយ​ក្នុង​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ៕

អបអរ​ឆ្នាំ​ថ្មី​ចិន​យ៉ាង​សប្បាយរីករាយ ដោយ ចាំង ថុង​
“​សុភមង្គល​មកដល់​” ដោយ យ៉ាង ជឹ​ង​
​ជិះ​រថភ្លើង​ល្បឿន​លឿន​ទៅ​ស្រុកកំណើត​វិញ ដើម្បី​ឆ្លងបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន ដោយ ស៊ីន​ហួ​ចិន​