រស់​ពិបាក​ជាង​ស្លាប់ ដ្បិត​កូន​ទាំង ៥ នាក់​ស្លាប់​គ្មាន​សល់​ក្នុង​អគ្គិភ័យ​

413
ចែករម្លែក

ស្ត្រី​ជនជាតិ​អាមេរិក ម្នាក់​ឈ្មោះ ណេ​ហ្គ្រុ​ន អា​សេ​វេ​ដូ (Negron Acevedo) បាន​រួច​ជីវិត ពី​អគ្គិភ័យ​ឆេះ​ផ្ទះ​ដ៏​រន្ធត់​នៅ​រដ្ឋ​អូ​ហា​យ៉ូ (Ohio) សហរដ្ឋអាមេរិក ប៉ុន្តែ​នាង​បាន​ស្រែកយំ​បោក​ខ្លួន ស្ទើរតែ​ឆ្កួតចិត្ត ដ្បិត​កូន​ទាំង ៥ នាក់​របស់​នាង​ស្លាប់​គ្មាន​សល់​ក្នុង​អណ្ដាតភ្លើង​។
​ ​
​កូនៗ​របស់​នាង​ដែលមាន​ឈ្មោះ អា​លី​ស្សា រ៉ូ​សារី​អូ (Aleysha Rosario) អាយុ ៩ ឆ្នាំ ឆា​លស៍ ហ្គា​ន់ (Charles Gunn) អាយុ ៣ ឆ្នាំ លី​អេ​ស៊ា ហ្គា​ន់ (Ly’Asia Gunn) អាយុ ២ ឆ្នាំ និង​កូនភ្លោះ​អាយុ​មួយ​ខួប​ឈ្មោះ ប្រាយ​អ៊ែន​ណា (Brianna) និង អា​រៀន​ណា ណេ​ហ្គ្រុ​ន (Arianna Negron) បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ របស់​ពួកគេ​កាលពី​ខែធ្នូ ឆ្នាំមុន​។
​ ​
នាង​និយាយ​ទាំង​ទឹកភ្នែក​រហាម​ថា វា​ពិបាក​ជាង​ស្លាប់​ទៅទៀត​ដែល​នាង​ត្រូវ​បាត់បង់​កូន​ម្តង​ទាំង ៥ នាក់​គ្មាន​សល់​បែបនេះ​។ ក្រុម​ស៊ើបអង្កេត​បានប្រកាសថា មូលហេតុ​បង្ក​អគ្គិភ័យ​ប្រហែល ជា​មកពី​ក្មេងរងគ្រោះ​យក​ដេក​កេះ​លេង ព្រោះ​ពួកគេ​បាន​រកឃើញ​ដែកកេះ​មួយចំនួន​។ ហើយ​ពួកគេ​អះអាងថា ស្ត្រី​ជា​ម្តាយ​មិនសូវ​សហការ​ឡើយ​អំឡុង​ការស៊ើបអង្កេត​ដ៏​ស្មុគស្មាញ របស់​ពួកគេ​។ ស្ត្រី​រូបនេះ​ថែមទាំង​ស្រែក​ខ្លាំងៗ​ទៀតផង​នៅពេល​សមត្ថកិច្ច​ឆែក​មើល​កាមេរ៉ា សុវត្ថិភាព​។

​ទោះជា​យ៉ាងណា លទ្ធផល​ស៊ើបអង្កេត​បង្ហាញថា អគ្គិភ័យ​នេះ​ជា​គ្រោះថ្នាក់​យថាហេតុ​៕

#