រអិល​គោយន្ត​កន្ត្រៃ​កៀប​ស្លាប់​ម្នាក់ នៅ​ស្រុក​កែវ​សីមា​

703
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី ៖ ​យ៉ាងហោចណាស់​មនុស្ស​ម្នាក់ ក្នុងចំណោម​៦​នាក់ បាន​រង​នូវ​ការកៀបសង្កត់​ពី​ទម្ងន់​ឈើ រហូត​ដាច់ខ្យល់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហ​តុ​។​ករណី​ខាងលើ​គឺ​បាន​កើតឡើង​អំឡុងពេល​ដឹក​ជ​ញ្ជួ​ន​ឈើ​ក្តារ តាមរយៈ​គោយន្ត​កន្ត្រៃ នា​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​​ កាលពី​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៩​។​

​សេចក្តី​រាយ​ការ​ថា ករណី​មនុស្ស​ស្លាប់ដោយសារ​រអិល​គោយន្ត​កន្ត្រៃ​នេះ គឺ​ដឹក​ក្ដារ ចំនួន ៥​ផ្លាន កាលពី​វេលា​ម៉ោង ១៦ និង​៤០ នាទី នា​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៩ នៅ​ចំណុចក្បែរ​ចម្ការចេក ស្ថិតនៅ​ភូមិចក់​ចារ ឃុំស្រែ​ឈូក ស្រុកកែវ​សីមា ខេត្តមណ្ឌលគិរី ។​ជនរងគ្រោះ មានឈ្មោះ ប៉ក់ ស៊ុន ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរកសិករ មានស្រុកកំណើត នៅ​ភូមិ ជ្រោយ​បន្ទាយ ឃុំ​ជ្រោយ​បន្ទាយ ស្រុក ព្រែកប្រសប់ ខេត្តក្រចេះ ។​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​

​លុះដ​ល់​ផ្លូវចុះភ្នំ នៅ​ចំណុច​ខាងលើ អ្នករួមដំណើរ​ក៏ចុះដើរ នៅសល់តែ​ជន​រង​គ្រោះបើក​គោយន្ត​កន្ត្រៃ​តែម្នាក់ឯង​។​ពេល​នោះ​ក៍​រអិល​ចុះ ទប់ហ្វ្រាំង​មិនជា​ប់ ក៍​ធ្លាក់​ពីលើ​គោយន្ត​កៀប​ជាប់​ជញ្ជាំង​និង​ឈើស្លាប់​ភ្លាមៗ តែម្តង ។

​សាក​សព​ត្រូវបានប្រគល់ឲ្យសាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ ស្រុកកំណើត ។​​ករណីនេះ​នគរបាល​បាន​សន្និដ្ឋាន​ផងដែរ​ គឺ​ដោយ​យោងតាម​សាក្សី​សាច់ញាតិ​បានចង្អុលបង្ហាញ​និង​ឆ្លើយបំភ្លឺ​ដល់​សមត្ថកិច្ច​នោះ​ពិតជា​ករណី​រអិល​ពិតប្រាកដ​មែន​៕​B/Ha