រាករូស​អ៊ីចឹង​គួរ​ញ៉ាំ​អាហារ​អ្វី​ទៅ​ទើប​ឆាប់​ជា​វិញ​

369
ចែករម្លែក

​សម្រាប់​រដូវក្តៅ វា​តែងតែ​មានឱកាស​បង្ក​រោគ​នៅ​ក្រពះ​ច្រើន ដូច្នេះ​វា​នឹង​បង្ក​ជាការ​រាករូស​កើតឡើង​។ វា​ក៏​អាច​ក្លាយជា​សុ​បិ​ន្ត​អាក្រក់​បំផុត​មួយ​ដែរ​ជាពិសេស​បើសិនជា​អ្នក​កំពុងតែ​ធ្វើដំណើរ​ទៅ​កន្លែង​ណាមួយ​។​ ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​អាហារ​មួយចំនួនដែល ​អ្នក​គួរតែ​ទទួលទាន​បើសិនជា​ចង់​ឲ្យ​អាកា​រៈ​រាករូស​នេះ​ស្រាកស្រាន្ត​ទៅវិញ​លឿន​។​

​ទឹកដូង​

​ទឹកដូង​ផ្ទុក​ទៅដោយ​អេ​ឡិច​ត្រូ​លីត្រ​ជាច្រើន​ដែល​អាចជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​គ្រប់គ្រាន់​នៅពេល​រាករូស​។ វា​ក៏​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម ដែល​អាចជួយ​សម្រួល​ប​ញ្ហា​ក្រពះ​បាន​តាមរយៈ​ការបន្ថយ​កម្រិត​អាស៊ីត​។

​យ៉ា​អួ​

​យ៉ា​អួ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​សម្រួល​ដល់​ភ្នាស​កម្រាល​របស់​ក្រពះ​តាមរយៈ​ផ្តល់​ភាព​ត្រជាក់​តែម្តង​។ យ៉ាងណាមិញ យ៉ា​អួ​ក៏​ផ្ទុក​ទៅដោយ​បាក់តេរី​ល្អៗ ឬ​ប្រូ​បាយ​អូ​ទិច​ដែល​អាចជួយ​ដល់​ការរំលាយ​អាហារ និង​បន្ថយ​អាស៊ីត​ដែល​បង្កឡើង​ដោយ​បាក់តេរី​ដែរ​។

​ក្រូច​

​ផ្លែក្រូច​សម្បូរ​ជាតិ​សរសៃ និង​ជំនួយ​ដល់​ការរំលាយ​អាហារ​ទៀត ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​វា​ស័ក្តិសម​សម្រាប់​អ្នក​រាករូស​នោះ​គឺថា វា​មាន​ឥទ្ធិពល​បន្ថយ​បញ្ហា​នៅលើ​ក្រពះ​បាន​យ៉ាង​អស្ចារ្យ​៕ ដោយៈ health.com.kh