រាងកាយ​កំពុង​ខ្វះ​អ័រម៉ូន​រីករាយ​ហើយ ប្រសិនបើ​អាកា​រៈទាំង​នេះ​លេចឡើង​!

461
ចែករម្លែក

ភាព​រីករាយ​មិនមែន​គ្រាន់តែ​ជា​អារម្មណ៍​មួយ​ឡើយ​ប៉ុន្តែ​វា​ក៏​ជាប់ទាក់ទង​ទៅនឹង​ដំណើរ ការ​នៃ​ធាតុគីមី​ក្នុង​រាងកាយ​ផងដែរ​។ ជាពិសេស​នោះ​គឺពាក់ព័ន្ធ​ជាមួយ​អ័រម៉ូន​ដែល​ជួយ អោយ​ពួកយើង​មាន​អារម្មណ៍​រីករាយ និង​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​មួយ​ក្នុង​ភាព​ប្រែ ប្រួល​នៃ​អារម្មណ៍ ព្រមទាំង​សមត្ថភាព​ដើម្បី​មាន​អារម្មណ៍​ល្អប្រសើរ​។
​កង្វះ​នៃ​អ័រម៉ូន​មួយចំនួន​ក្នុង​រាងកាយ​អាច​បណ្ដាលអោយមាន​អារម្មណ៍​មិន​សប្បាយចិត្ត និង​សូម្បីតែ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​គួរអោយ​ព្រួយបារម្ភ​។ អត្ថបទ​នឹង​បង្ហាញ ឱ្យដឹងពី​អា​ការៈដែល​អាច​លេចឡើង​នៅពេល​រាងកាយ​ខ្វះ​អ័រម៉ូន​រីករាយ ៖

១. ឃ្លាន​ទទួលទាន​ផ្អែមៗ និង​អាហារ​បែប​ម្ស៉ៅៗ​

​ប្រសិនបើ​រាងកាយ​ទាមទារ​ជាតិ​ផ្អែម ឬ​ស្ករ និង​អាហារ​បែប​ម្ស៉ៅៗ​នោះ​អាច​មានន័យថា កម្រិត​នៃ​អ័រម៉ូន serotonin កំពុង​ធ្លាក់ចុះ​ទាប​ហើយ​។ អាហារ​ផ្អែមៗ​និង​បែប​ម្ស៉ៅ គឺមាន ប្រសិទ្ធិភាព​ជម្រុញ​អ័រម៉ូន serotonin ដែល​ជួយ​បង្កើន​អារម្មណ៍​ល្អប្រសើរ​។
​ជា​លទ្ធ​ផ នៅពេល​កម្រិត​នៃ​អ័រម៉ូន serotonin ធ្លាក់ចុះ នោះ​រាងកាយ​នឹងធ្វើ​អោយ​អ្នក មាន​អារម្មណ៍​ឃ្លាន​អាហារ​បែបនេះ​ម្ដងទៀត​។​

២. កើន​ទម្ងន់​

​កង្វះ​នៃ​អ័រម៉ូន dopamine អាច​បណ្ដាលអោយ​កើន​ទម្ងន់​។ នោះ​ក៏​ព្រោះតែ​អ្នក​បាន​ទទួលទាន​ជាតិ​ផ្អែម​និង​អាហារ​មិនល្អ​ចំពោះ​សុខភាព​ផ្សេងទៀត​ច្រើនពេក​កំឡុងពេល​ព្យាយាម​រក្សា​តុល្យភាព​នៃ​អ័រម៉ូន dopamine ក្នុង​រាងកាយ​។ អាហារ​ផ្អែមៗ​ងាយ​នឹង​ធ្វើអោយ​អ្នកញៀន​ទទួលទាន​មិន​ឈប់​។​

៣. ឈឺ​សុដន់​

​កង្វះ​នៃ​អ័រម៉ូន​មួយ​ផ្សេងទៀត​ដែល​ជះឥទ្ធិពល​លើ​អារម្មណ៍​នោះ គឺ​អ័រម៉ូន estrogen​។ ស្ត្រី​ដែលមាន​ផ្ទុក​កម្រិត​នៃ​អ័រម៉ូន estrogen ទាប គឺ​ងាយ​នឹង​ជួបប្រទះ​អា​ការៈឈឺ​សុដន់​។ វា​ច្រើន​កើតឡើង​កំឡុងពេល​មក​រដូវ​។​

៤. ឈឺក្បាល

​អា​ការៈឈឺ​ក្បាល ជាពិសេស​ឈឺ​ប្រកាំង​អាច​កើតឡើង​ដោយសារ​កង្វះ​នៃ​អ័រម៉ូន progesterone អ័រម៉ូន​មួយ​ផ្សេងទៀត​ដែលមាន​ឥទ្ធិពល​លើ​អារម្មណ៍​។ អ័រម៉ូន​នេះ គឺ​សំខាន់​ណាស់​កំឡុងពេល​មាន​ផ្ទៃពោះ​ដោយសារ​វា​ដើរតួនាទី​ចាំបាច់​ក្នុងការ​ទប់ស្កាត់​បញ្ហា​នានា​ដែល​អាច​កើតឡើង​កំឡុងពេល​មាន​ផ្ទៃពោះ​។

៥. គេង​មិន​លក់​

​ការ​គេង​មិន​លក់ គឺជា​អាកា​រៈ​ទូទៅ​បំផុត​មួយ​នៃ​បញ្ហា​អ័រម៉ូន serotonin ធ្លាក់ចុះ​ទាប​។ ការ​គេង​មិន​លក់​ធ្វើអោយ​អារម្មណ៍​មាន​ភាពប្រែប្រួល​ឆាប់រហ័ស​។ អ្នក​ដែល​ប្រឈម មុខ​នឹង​បញ្ហា​ស្ត្រេ​ស ធ្លាក់​ទឹកចិត្ត និង​មាន​របៀប​រស់នៅ​មិន​ស្រួល គឺ​ងាយ​កើត​ជំងឺ គេង​មិន​លក់​ណាស់​។​

៦. ញ័រ​ដៃ​

​អាកា​រៈ​ញ័រ​ដៃ​អាច​កើតឡើង​ដោយ​កង្វះ​អ័រម៉ូន dopamine ក្នុង​រាងកាយ​ដែល​បណ្ដាល អោយ​កន្ត្រាក់​សាច់ដុំ​មិនអាច​គ្រប់គ្រង​បាន​៕ ដោយៈ health.com.kh