រាជធានី​ភ្នំពេញ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​របស់​AIMF,​ឬ​អភិបាលក្រុង​និយាយ​ភាសា​បារាំង​លើក​ទី​៣៩​នៅ​ឆ្នាំ​២០១៩​ខាងមុខ

698
ចែករម្លែក


​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បានប្រកាសថា​៖​ក្នុង​កិច្ចប្រជុំពេញអង្គ​របស់​AIMF​លើក​ទី​៣៨​នៅ​ទីក្រុង​លី​ល​ប្រទេស​បារាំង ដែលមាន​ការរួម​ពី​បណ្តាល​ទីក្រុង​ចំនួន​២៩៤​ដែល​បានអនុម័ត​ឱ្យ ការ ប្រជុំ​របស់​AIMF​លើក​ទី​៣៩​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​
​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បន្តថា​៖​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​និង​ចូលរួម មហាសន្និបាត​សមាគម អន្តរជាតិ អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង​នៃ​ទីក្រុង​ប៉ារីស​សាធារណៈរដ្ឋ​បារាំង​រយៈពេល​ជាង​មួយ​សប្តាហ៍​នេះ ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឃួ​ង​ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រោម​ការអនុញ្ញាតិ​ពីស​ម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កន្លងមក​នោះ​បានមក​នូវ​ផ្លែផ្កា​មួយចំនួនធំ សម្រាប់​ប្រទេសជាតិ​និង​រាជធានី​ភ្នំពេញ​។​
​ក្រោយពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង វិលត្រឡប់​មកដល់ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១០ វិច្ឆិកា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ថា​៖ ក្នុង​ដំណើរ ទស្សនកិច្ច នេះ​យើង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ចំនួន​៤​ចំណុច ក្នុង​នោះបាន​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​ប៉ារីស ដែល​ទទួល​ដោយ​លោកស្រី​Pauline CARMONA អនុប្រធាននាយកដ្ឋាន​កិច្ចការ​អាស៊ី និង​អូ​សេ​អា​នី​នៃ​ក្រសួងការបរទេស​បារាំង​។ ក្នុងនោះ​លោកស្រី​បាន​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​.​បារាំង ជាពិសេស​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ប៉ារីស​និង​ការសន្យា​ផ្តល់ជំនួយ​មក​រាជធានី​ភ្នំពេញ​។
​លោក​អភិបាល​រាជធានី​បន្តថា​៖​យើង​បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​អចិ​ន្រៃ្ត​យ៏​របស់​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​លើក​ទី​៨៨ និង​កិច្ចប្រជុំពេញអង្គ​របស់​AIMF​លើក​ទី​៣៨​នៅ​ទីក្រុង​លី​ល​ប្រទេស​បារាំង ដែលមាន​ការរួម​ពី​បណ្តាល​ទីក្រុង​ចំនួន​២៩៤​ប្រទេស ហើយ​បានអនុម័ត​ឱ្យ ការ ប្រជុំ​របស់​AIMF​លើក​ទី​៣៩​នៅ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​
​លោក​អភិបាល​រាជធានី​បន្តទៀតថា​៖ នៅ​អាស៊ី​អា​គ្មេ​យ៍ មានតែ​ទីក្រុង​ភ្នំពេញ​តែមួយគត់ ដែលជា​សមាជិក​អចិន្ត្រៃយ៍ របស់​AIMF ហើយ​វា​មាន​សារៈប្រយោជន៍​ដើម្បី​បង្ហាញ​ទៅដល់​ប្រទេស​ជាង​២៨០ ពី​ភាពរឹងមាំ​របស់​យើង​បង្ហាញ​ពី​សក្តានុពល ជូនទៅ​ប្រទេស​ទាំងនោះ ពី​បញ្ហា​វិនិយោគ បេតិកភណ្ឌ​ពិភពលោក ដូចជា​ប្រាសាទ​អង្គរ ប្រាសាទសម្បូរព្រៃគុក ប្រាសាទព្រះវិហារ ដើម្បី​ទាក់ទាញ​ទេសចរណ៍ ។​ល​។ ជាពិសេស​យើង​បានបង្ហាញ​ពី​ទីក្រុង​ភ្នំពេញ មាន​ភាពស្រស់ស្អាត សុវត្ថិភាព ទប់ស្កាត់បាន​នូវ​អំពើ​ភារ​វក​ម្ម ដែល​AIMF​ចង់បាន​នូវ​ចំណុច​ទាំងនេះ​។ ជាងនេះទៅទៀត ដើម្បី​កាត់បន្ថយ​នូវ​ការបោកប្រាស់​របស់​អ្នកនយោបាយ ផ្សេងៗ ដែល​អ្នកនយោបាយ​ខ្លះ​បាន​យក​ប្រទេស​កម្ពុជា ប្រជាជន​កម្ពុជា ធ្វើជា​ចំណាត់​ខ្មាំង និង​ធ្វើការ​បំផ្លើស​ការណ៍​ពិត​ជុំវិញ​បញ្ហា​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ។ នៅក្នុង​កិច្ចប្រជុំ​នោះ​យើង​បាន​ផ្សព្វផ្សាយ​នូវ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​កន្លងមក គេ​តែងតែ​បំផ្លើសការពិត ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​លើ​ឆាក​អន្តរជាតិ​។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា​៖​នេះ​ជា​ជោគជ័យ និង​មោទនភាព របស់​យើង ដែលមាន​សម្តេច​តេ​ជោ បាន​ដឹកនាំ​ប្រទេស​កម្ពុជា រហូតដល់​មានការ​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ បណ្តា​ប្រទេស​លើ​ពិភពលោក មានការ​កោតសរសើរ ចំពោះ​ការដឹកនាំ របស់​សម្តេច​តេ​ជោ​។​ក្នុងឱកាស​ស្នាក់​ប្រទេស​បារាំង​គណៈប្រតិភូ​បាន​ទៅពិនិត្យ​នៅ​ទីក្រុង​ប៉ារីស​លើ​បញ្ហា​ចរាចរណ៍​ក្នុង​លក្ខណៈ​បច្ចេកវិទ្យា​ខ្ពស់​របស់​ទីក្រុង​ប៉ារីស ក្នុងនោះ​យើង​បានស្នើ​សុំ​ដល់ទី​ក្រុងប៉ារីស ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​។ យើង​បាន​ជួប​ជាមួយ​លោកស្រី​Pauline CARMONA អនុប្រធាន​កិច្ចការ​អាស៊ី​និង​អូ​សេ​អា​នី នៃ​ក្រសួងការបរទេស​សាធារណរដ្ឋ​បារាំង ដោយ​យើង​លើកឡើង​នូវ​បញ្ហា​មួយចំនួន​ជូន​លោកស្រី ហើយ​លោកស្រី ក៏បាន​លើកឡើង ជុំវិញ​បញ្ហា​តម្រាយ​ផ្លូវ​ត្រាន់​វ៉េ​ក្នុង​ជំហាន​ទី​៣ នៅ​កម្ពុជា គឺ​ផ្លូវ​ព្រះមុនីវង្ស ដែល​កិច្ចការងារ​ត្រូវធ្វើ​បន្ថែម​លើ​ការងារ​ដឹកជញ្ជូន​សាធារណៈ​។ ក្នុងនោះដែរ ប្រតិភូ​បាន​ពិនិត្យ​ទៅលើ​ការកែតម្រូវ រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ដូចជា​ការរៀបចំ​ផ្លូវ​ក្នុង​ទីក្រុង​ប៉ារីស មាន​ប្រជាជន​ជាង​១២​លាន​នាក់ ហើយ​កិច្ចការ​នេះ ត្រូវបាន​ប្រតិភូ ដកស្រង់​បទពិសោធន៍ និង​យកមកប្រើ​ប្រាស់​នៅ​រាជធានី​ភ្នំពេញ និង​មាន​សារសំខាន់​សម្រាប់​ប្រជាជន​ជាង​៣​លាន​នាក់​នៅ​រាជធានី​ភ្នំពេញ​។​
​លោក​អភិបាល​រាជធានី​បាន​បន្តទៀតថា​៖ នៅក្នុង​ជំនួប​ជាមួយ​លោកស្រី Anne Hidalgo អភិបាល​ទីក្រុង​ប៉ារីស គណៈប្រតិភូ​បានលើកឡើង​ដោយ​ស្នើសុំ​ឲ្យ​មានការ​ផ្តល់ជំនួយ​បច្ចេកទេស​លើ​ការសិក្សា​បញ្ហា​បច្ចេកទេស​នៅ​រាជធានី​ភ្នំពេញ ។ លោកស្រី អភិបាល​ទីក្រុង​ប៉ារីស ក៏បាន​ឯកភាព​និង​សន្យាថា​នឹង​ផ្តល់ជំនួយ​នេះ​មកដល់​កម្ពុជា​។ កន្លងមកនេះ ទីក្រុង​ភ្នំពេញ ក៏បាន​ទទួល​ជំនួយ​សិក្សា​បច្ចេកទេស ពី​ទីក្រុង​ប៉ារីស ក្នុងការ​រៀបចំ​ប្លង់​មេ​ឆ្នាំ​២០៣៥ និង​ទទួលបាន​នូវ​យកចិត្តទុកដាក់​ពី​ជំនួយ​របស់​ទីក្រុង​ប៉ារីស ហើយ​លោកស្រី បាន​សន្យាថា​នឹង​មក​បើក​កិច្ចប្រជុំ AIMF​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​២០១៩ ហើយ​កិច្ចការ​នេះ លោក​នឹងធ្វើ​សំណើសុំ​យោបល់​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី លើ​ការ​ប្រារព្ធ​កិច្ចប្រជុំ​AIMF ដើម្បី​ឆ្លង​បទពិសោធន៍ និង​ការចង្អុលបង្ហាញ​ពីស​ម្តេច​តេ​ជោ ធ្វើយ៉ាងណា ដើម្បី​ឲ្យ​កិច្ចប្រជុំ​ទទួលបាន​ជោគជ័យ​ទទួលបាន​កោតសរសើរ​ដល់ទី​ក្រុងភ្នំពេញ និង​ជា​កិត្តិយស​ដល់​ប្រជាជន​ខ្មែរ​។​
​ការ​ប្រារព្ធ​កិច្ចប្រជុំ​AIMF ដែល​ទីក្រុង​ភ្នំពេញ ធ្វើជា​ម្ចាស់ផ្ទះ​នោះ វា​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងសំខាន់ ដោយ​យើង​បានបង្ហាញ​ឲ្យ​អន្តរជាតិ​មើលឃើញ​ដល់​២៩៤​ទីក្រុង​ដែល​ចូលរួម​ប្រជុំ ហើយ​ទីក្រុង​ទាំងនោះ​ពេល​ត្រឡប់​ទៅវិញ ពួកគេ​នឹង​ផ្សព្វផ្សាយ​ថា​ទីក្រុង​ភ្នំពេញ យ៉ាងម៉េច ដែល​រយៈកាល​កន្លងមក ពួកគេ​ទទួល​បានតែ​សំឡេង​ម្ខាង ពី​ទីក្រុង​ភ្នំពេញ​។​

​ទីក្រុង​ពិត​របស់​យើងខ្ញុំ មាន​ស្ថិរភាព សន្តិភាព ប្រជាជនមាន​ទឹកមុខ​សប្បាយរីករាយ ក្នុងការ​ប្រកបមុខរប​រ​អាជីវកម្ម មាន​ជីវភាព​ធូរធារ និង​មានការ​អភិវឌ្ឍ តាម​គម្រោង​របស់​សម្តេច​តេ​ជោ ។ យើង​បង្ហាញ​ពី​ឧត្តមភាព​របស់​ទីក្រុង​ភ្នំពេញ ដែល​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងមកនេះ ទីក្រុង​ភ្នំពេញ បាន​ងើបឈរ​ឡើង​ដោយ​ខ្លួនឯង ពង្រឹង​ដោយ​ខ្លួនឯង និង​ធ្វើការ​អភិវឌ្ឍ​ជា​ជំហានៗ រហូតដល់​ទីក្រុង​លើ​ពិភពលោក​ផ្តល់​កិត្តិយស​ឲ្យ​បើក​សម័យប្រជុំ​ពេញអង្គ​របស់​គណៈអចិន្ត្រៃយ៍​ទីក្រុង​និយាយ​ភាសា​បារាំង ។​
​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ទៀតថា​៖ ខណៈដែល​លោក​បញ្ជាក់ថា​៖​ក្រោយ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​ទីក្រុង​និយាយ​ភាសា​បារាំង​ចប់​លោក នឹង​នាំ​ពួកគាត់​ទៅ​ទស្សនកិច្ច​នៅ​អង្គរវត្ត ពួកគាត់​បាន​សម្តែង​នូវ​ការ​សាទរ និង​ចង់​ស្គាល់​ណាស់​នូវ​បេតិកភណ្ឌ​ពិភពលោក ជាពិសេស​កៀរគរ​ភ្ញៀវទេសចរ មក​ទស្សនា​កម្សាន្ត​នៅ​ប្រាសាទ​ល្បីៗ​របស់​កម្ពុជា នា​ថ្ងៃ​អនាគត និង​ជាការ​សំខាន់​មួយទៀត​គឺ ពួកគាត់​បានឃើញ​ថាក​ម្ពុ​ជា ពិត​ជាមាន​សុខសន្តិភាព មានការ​អភិវឌ្ឍ​រីកលូតលាស់ ចំណែក​ប្រជាជន​កម្ពុជា ក៏​ចង់បាន​ផងដែរ ដោយ​ពួកគាត់​រស់នៅ​ទីក្រុង​ភ្នំពេញ រស់នៅ​កម្ពុជា នៅពេលដែល​គេ​និយាយ​ទីក្រុង​ភ្នំពេញ អីចេះ​អីចុះ គឺ​ពួកគាត់​មានការ​អាន់​អន់​ស្រពន់ចិត្ត​ដែរ ។ ពួកគាត់ ចង់​ឲ្យ​យើង​បង្ហាញ​ទៅ​គេ​ថា នេះ​ជា​ឧត្តមភាព​នៃ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ក្នុង​រយៈកាល​៤០​ឆ្នាំ​មក ពិតជា​មានការ​រីក​លូន​លាស់​ប្រាកដ​មែន​៕