រាជបណ្ឌិត្យសភាកម្ពុជាចុះស្វែងយល់និងប្រមូលទិន្ន័យពីសក្តានុពលទេសចរណ៍កម្ពុជា

926
ចែករម្លែក

ដោយ:មូលសម្បត្ត/ភ្នំពេញ ៖ ក្រុមន្ត្រីក្រសួងទេសចរណ៍និងក្រុមមន្ត្រី មកពីរាជបណ្ឌិត្យសភាកម្ពុជា ដឹកដោយលោក សុខ ទូច កាលពីថ្ងៃទី២៣ ខែឧសភានេះ បានជួបពិភាក្សាគ្នាមួយ នៅទីស្តីការក្រសួងដើម្បីស្វែងយល់ពី សក្តានុពលទេសចរណ៍កម្ពុជា និងប្រមូលទិន្ន័យក្នុងគោលបំណងរួមមួយ លើកកម្ពស់ថាមពលទេសចរណ៍កម្ពុជាឲ្យដល់កម្រិត ធានាថាទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិមកទស្សនា ស្នាក់នៅបានយូរ ចាយលុយច្រើន មិនថាទេសចរសញ្ជាតិណាទាំងអស់។ ពិសេសទេសចរចិនដែលជាមុខព្រួញ យ៉ាងសំខាន់ ដែលពិភពលោកមើលឃើញដូចគ្នាថា ចិនជាភ្ញៀវ ដើរលេងច្រើនជាងគេលើពិភពលោកយើងនេះ។

សំណួរជាច្រើនបានចេញពីរាជបណ្ឌិត្យសភា ពាក់ព័ន្ធទៅនឹងកា​ររីកចម្រើនលើវិស័យនេះដែលជាសំណួរ (ចាក់ដោត) សម្រាប់ជាធាតុចូលថ្មីផង​និងរកដំណោះស្រាយរួមមួយឈានទៅអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា រួមគ្នាដូចបណ្តាប្រទេសក្នុងតំបន់។

លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ក៏បានបកស្រាយបំភ្លឺបញ្ជាក់ជូនទៅលោក សុខ ទូច ទៅតាមសំណួរនីមួយៗយ៉ាងស្អាត ធ្វើឲ្យភាគីរាជបណ្ឌិត្យសភាយល់ ហើយការបកស្រាយនេះក្លាយជាធាតុថ្មីសម្រាប់ជាចំណេះដឹងបន្ថែមដល់មន្រី្តរាជបណ្ឌិត្យសភាជាមេរៀនធនធានថ្មី។

​មានបញ្ហាប្រឈមខ្លះលើវិស័យនេះយើងកំពុងដោះស្រាយជាបណ្តើរ។ តែការអនុវន្តត្រូវប្រើពេលវែង ហើយសុទ្ធតែពាក់ពន្ធ័អន្តរក្រសួងផងនិង​ផ្នែកឯកជនមួយចំនួន។ ពិសេសការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះ ដើម្បីឲ្យទាន់ទៅនឹងកំណើនភ្ញៀវមកកាន់តែកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ៕B/Ha

លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍
លោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា