រាជរដ្ឋាភិបាល​គ្រោង បង្កើន​ប្រាក់​ចូលនិវត្តន៍ តិច​បំផុត​៤៨​ម៉ឺន​រៀល​ដល់​មន្ដ្រីរាជការ​ ​ ​

331

(​ភ្នំពេញ​) ៖ រាជរដ្ឋាភិបាល​គ្រោង នឹង​បង្កើន​ប្រាក់​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល​ចូលនិវត្តន៍ ចាប់ពី​ឆ្នាំ​២០១៨ ទៅដោយ​ក្នុង​ម្នាក់ៗ​មិន​ក្រោម​​ពី​៤៨​ម៉ឺន​រៀល​នោះទេ​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​មួយរូប នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ឲ្យ​ដឹង​​កាលពី​សប្តាហ៍​មុន​។​ ​
​ ​
​លោក សំហេង បុរស អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​បេឡា​ជាតិ សន្តិសុខ​សង្គម សម្រាប់​មន្ត្រីរាជការ​ស៊ីវិល បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​មួយ​ថា រាជរដ្ឋាភិបាល​នឹង​តម្លើង​ប្រាក់​សោធ​និវត្តន៍​ដល់ មន្ត្រីរាជការ​ស៊ីវិល នៅ​ឆ្នាំ​២០១៨​មិន​ឲ្យ​តិច​ជា​៤៨​ម៉ឺន​រៀល​ទេ​ក្នុង​មួយខែ រួមទាំង​ការបន្ត​កិច្ចខិតខំ​ក្នុងការ​កាត់បន្ថយ​គម្លាត​រវាង​​អ្នកទទួលបាន​សោធន​ខ្ពស់ និង​ទទួលបាន​សោធន​ទាប​ឲ្យ​មក​កៀក និង​ប្រហាក់​ប្រហែង​គ្នា​ផងដែរ​។​
​ ​
​ជាមួយគ្នា​លោក ក៏បាន​បញ្ជាក់ដែរថា គម្រោង​តម្លើង​ប្រាក់​របប​សន្តិសុខ​សង្គម ជូន​មន្ត្រីរាជការ​ស៊ីវិល ដែល​ចូលនិវត្តន៍​នេះ​គឺ​បានបង្ហាញ​​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ចំពោះ​អតីត​មន្ត្រីរាជការ​ស៊ីវិល ដែល​ធ្លាប់មាន​គុណបំណាច់​ចំពោះ​ជាតិ​៕​ដោយ​៖​វិបុល​/sn

លោក សំហេង បុរស អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា