រាជរដ្ឋាភិបាល​ចេញសារាចរ​ណែនាំ​ស្តីពី​ការត្រៀម​វិធានការ​ទប់ទល់​នឹង​គ្រោះទឹកជំនន់​

434
ចែករម្លែក
មកដល់ម៉ោង ១១:០០ ព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ទឹកបានចាប់ផ្ដើមហូរលើផ្លូវជាតិលេខ ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១១៥-១១៦ កម្ពស់ពី ០,០០-០,១២ ម ស្ថិតក្នុងភូមិសាស្ត្រឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ (រូបធនធានទឹក)

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​សារាចរ​ណែនាំ​ស្តីពី​ការត្រៀម​វិធានការ​ទប់ទល់​នឹង​គ្រោះទឹកជំនន់​។
​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា យោងតាម​ការពិនិត្យសង្កេត​តាមដាន​ជាប់​ជាប្រចាំ​លើ​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បង្ហាញថា ដោយសារ​ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប់ គួបផ្សំ​នឹង​ឥទ្ធិពល​របស់​ព្យុះ​ទី ១៤ ឈ្មោះ កា​ហ្ស៊ី​គី (KAJIKI) និង​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​ខ្លាំង​បាន​បង្ក​ឲ្យ​មានការ​ធ្លាក់ភ្លៀង​យ៉ាងគំហុក​នៅក្នុង​ខេត្ត​មួយចំនួន​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទ​ន្លេ​មេគង្គ ក្នុងប្រទេស​វៀតណាម ប្រទេស​ថៃ និង​ប្រទេស​ឡាវ ។ ការធ្លាក់​ភ្លៀង​យ៉ាងគំហុក​នេះ នឹង​ជម្រុញ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខ្ពស់ លឿន និង​ឈានទៅដល់​កម្រិត​មួយ ដែល​បង្ក​ឲ្យ​មានការ​លិចលង់​នៅ​ខេត្ត​មួយចំនួន ដែល​ស្ថិតនៅ​អម​សងខាង​ទន្លេមេគង្គ​ផ្នែក​ខាងលើ ។​
​សារាចរ​ណែនាំ​បាន​បញ្ជាក់ថា យោងតាម​ការ​ព្យាករ​កម្ពស់​ទឹក​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានបង្ហាញ​ថា ៖

  • ស្ថានីយ​ជលសា​ស្ត្រ​ខេត្តស្ទឹងត្រែង ៖ នៅ​ថ្ងៃទី ០៨ ខែកញ្ញា ទឹក​អាច​កើនឡើង​ដល់​
    ​កម្ពស់ ១២,៣៥ ម៉ែត្រ (​កម្ពស់​ប្រកាសអាសន្ន ១២,០០ ម៉ែត្រ​)
  • ស្ថានីយ​ជលសា​ស្ត្រ​ខេត្តក្រចេះ ៖ នៅ​ថ្ងៃទី ០៩ ខែកញ្ញា ទឹក​អាច​កើន​ឡើងដល់​កម្ពស់​
    ២៣,២០ ម៉ែត្រ (​កម្ពស់​ប្រកាសអាសន្ន ២៣,០០ ម៉ែត្រ )
  • ស្ថានីយ​ជលសា​ស្ត្រ​ខេត្តកំពង់ចាម ៖ នៅ​ថ្ងៃទី ១០ ខែកញ្ញា ទឹក​អាច​កើនឡើង​ដល់​
    ​កម្ពស់ ១៥
    ,៧០ ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ​)
  • ស្ថានីយ​ជលសា​ស្ត្រ​បាសាក់ ចតុមុខ រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី ១១ ខែកញ្ញា ទឹក​អាច​
    ​កើន​ឡើងដល់​កម្ពស់ ៩,៤៥ ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០,៥០ ម៉ែត្រ​)
  • ដោយឡែក ចំពោះ​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រោម ទន្លេបាសាក់ ទន្លេសាប និង​ទឹក​ក្នុង​
    ​បឹង​ទន្លេសាប ក៏​ហក់​ឡើង​ទន្ទឹមគ្នា​ផងដែរ ។​
  • ទន្ទឹម​នោះ ទឹក​នៅតាម​បណ្តា​ស្ទឹង​មួយចំនួន ក៏បាន និង​កំពុង​កើន​ឡើងជា​បន្តបន្ទាប់​ផងដែរ​។​
    ​យោង​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​កម្ពស់​ទឹក ដូច​បានបញ្ជាក់​ជូន​ខា​ង​លើ​
    ​រាជរដ្ឋាភិបាល សូម​ធ្វើ​ការណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ទាំងអស់ ត្រូវ​
    ​ចាត់វិធានការ​ចាំបាច់​នានា ត្រៀម​ទប់ទល់​នឹង​គ្រោះទឹកជំនន់ កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​
    ​ការលំបាក និង​ការប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ៕​សរន