រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ តែងតាំង​មុខតំណែង​បន្ថែម​ដល់​រដ្ឋមន្ដ្រី​៣​រូប ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

324
ចែករម្លែក
  • 65
    Shares

ដោយ:វិបុល/​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​៣​រូប រួមមាន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន​, រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និង​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​តែងតាំង​មុខតំណែង​បន្ថែម​។​

​ក្នុង​អនុក្រឹត្យ​បានសម្រេច​តែងតាំង​រដ្ឋមន្ត្រី​ទាំង​៣​រូប​ដូចខាងក្រោម​ ៖

១.លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ត្រូវ​តែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ទទួលបន្ទុក​ការងារ​បច្ចេកទេស​សន្តិ​សុខ​ស្បៀង​។​

លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

២.លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ត្រូវ​តែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ទទួលបន្ទុក​ការងារ​បច្ចេកទេស​អាហា​រូប​ត្ថ​ម្ភ​។​

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល

៣.លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ត្រូវ​តែងតាំង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ​៕​B/

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម