រាជរដ្ឋាភិបាល​ឆ្លើយតប​ទៅនឹង​ការសម្រេចចិត្ត​របស់​គ​ណៈ​កម្ម​ការ​អឺរ៉ុប​បើក​ដំណើរ​ការដក អ៊ី​ប៊ី​អេ​ពីកម្ពុជា

636
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​សេចក្ដីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​កាលពី​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៩​ដើម្បី​បើក​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ​សម្រាប់​ការដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែង​គ្រឿង​សព្វាវុធ (​អ៊ី​ប៊ី​អេ​,EBA)” ពី​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​នៅក្នុង​សេច​ក្ត​តី​ថ្លែងការណ៍​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​សេចក្តីសម្រេច​ចិត្ត​នេះ​ជា​រឿង​អយុត្តិធម៌​បំផុត ខណៈដែល​គណៈកម្មការ​អឺរ៉ុប​មិន​អើពើ​ចំពោះ​វិធានការ​ជាក់ស្តែង និង​វឌ្ឍនភាព​សំខាន់ៗ​ជាច្រើន ដែល​បាន​ធ្វើឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រកាន់ខ្ជាប់​និង​ការប្តេជ្ញាចិត្ត​ចំពោះ​ការអនុវត្ត​អនុសញ្ញា​ស្នូល​ទាំង​១៥​របស់​អង្គការសហប្រជាជាតិ​និង​អង្គការ​ពលកម្ម​អន្តរជាតិ​ដែលជា​បុ​រេ​ល័ក្ខខ័ណ្ឌ​ក្នុងការ​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ជា​ឯកតោភាគី​ជាពិសេស​នៅលើ​វិស័យ​ទាំងឡាយ​ដែល​ត្រូវបាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ស្តីពី​វិធានការ​ដើម្បី​ពង្រឹង​លំហ​នយោបាយ និង​សង្គម​ស៊ីវិល សិទ្ធិ​ការងារ និង​ការដោះស្រាយ​បញ្ហាដីធ្លី​និង​ដី​សម្បទាន​ស្ករអំពៅ​។​
​សូម​អាន​សេចក្តីថ្លែងការណ៍​ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ​៖​