រាជរដ្ឋាភិបាល​ថៃ មិន​ដាក់ទោស​ពិន័យ​ចំពោះ​ក្រុមហ៊ុន​ថៃ ដែល​កំពុង​ប្រើប្រាស់​កម្លាំង​ពលករ​កម្ពុជា​ដែល​គ្មាន​ឯកសារ​នោះទេ ហើយក៏​មិន​បណ្តេញ​ពលករ​កម្ពុជា​ចេញ​ដែរ

496

(​ភ្នំពេញ​) ៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ដែល​កំពុងស្នាក់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​ថៃ​មិន​អនុវត្ត​​ទោសពិន័យ​ចំពោះ​និយោជក​ថៃ ដែល​កំពុង​ប្រើប្រាស់​កម្លាំង​ពលករ​កម្ពុជា ដែល​គ្មាន​ឯកសារ​នោះទេ​ហើយ​រាជរដ្ឋាភិបាល​ថៃ​ក៏​មិន​​បណ្តេញ​ពលករ​កម្ពុជា ដែល​បាន​ចូលដល់​ក្នុង​ទឹកដី​ថៃ ហើយ​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន ឬ​រោងចក្រ​ណាមួយ​នៅក្នុង​ប្រទេស​ថៃ​នោះដែរ​។
​ ​
​នៅក្នុង​សេចក្តីប្រកាស​នេះ​ក៏បាន​បន្ថែមថា ក្រសួង​ការងារ​ថៃ​នឹង​ផ្តល់ឱកាស​ចំនួន​១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ខែកក្កដា ដល់​ថ្ងៃទី​០៧ ខែសីហា ដល់​ពលករ​កម្ពុជា និង​និយោជក​ថៃ ដែល​មិនទាន់មាន​ឯកសារ​អ្វី​ទាំងអស់ ឲ្យ​ទៅ​ចុះឈ្មោះ​នៅតាម​ការិយាល័យ​ចុះបញ្ជី​ពលករ​បរទេស ដើម្បី​ទទួលបាន​ភាពស្របច្បាប់​បណ្តោះអាសន្ន រង់ចាំ​ការបញ្ជាក់​សញ្ជាតិ​ក្លាយទៅជា​ពលករ​ស្របច្បាប់​អចិន្ត្រៃយ៍​។​
​ ​
​លើសពីនោះ​សេចក្តីប្រកាស​ព័ត៌មាន ក៏បាន​ប្រកាស​អំពី​លទ្ធផល​ធំៗ​ចំនួន​៤​ចំណុច​ក្រោយពី​ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​​ក្រសួង​ការងារ​កម្ពុជា ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ ដូចខាងក្រោម​នេះ ៖

​ដោយ ៖វិបុល