រាជរដ្ឋាភិបាល​បើកទូលាយ​សម្រាប់​ឯកជន​ក្នុងការ​បណ្តុះ​ធនធានមនុស្ស​

469
ចែករម្លែក

ដោយ : បូកគោ​/កំ​ពត ៖ ទោះបី​សាលា​រដ្ឋ​មាន​ច្រើន ព្រមទាំង​បាន​ពង្រាយ​រហូតដល់​គ្រប់​មូលដ្ឋាន​ក៏ដោយ រាជរដ្ឋាភិបាល​នៅតែ​លើកទឹកចិត្ត និង​បើកទូលាយ​សម្រាប់​វិស័យ​ឯកជន​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ប្រកបដោយ​គុណភាព​ដើម្បី​រួមគ្នា​អភិវឌ្ឍ​ប្រទេសជាតិ​។ នេះ​ជា​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​។​

ថ្លែង​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៨-២០១៩ របស់​សាលា​ចំណេះ​ទូទៅ​ឯកជន​វឌ្ឍន​វិជ្ជា ក្រុង​កំពត លោក ស៊ឹម វុ​ទ្ធា អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ទោះបី​សាលា​រដ្ឋ​មាន​ច្រើន ព្រមទាំង​បាន​ពង្រាយ​រហូតដល់​គ្រប់​មូលដ្ឋាន​ក៏ដោយ រាជរដ្ឋាភិបាល​នៅតែ​លើកទឹកចិត្ត និង​ផ្តល់ឱកាស​សម្រាប់​វិស័យ​ឯកជន​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ប្រកបដោយ​គុណភាព​ដើម្បី​រួមគ្នា​អភិវឌ្ឍ​ប្រទេសជាតិ​។ឥរិយាបថ​នេះ​បង្ហាញឲ្យឃើញ​ពី​ភាព​បើកទូលាយ​នូវ​សេដ្ឋកិច្ច​ឯកជន សិទ្ធិ​ប្រជាធិបតេយ្យ សេរីភាព​របស់​ប្រជាពលរដ្ឋ ពិសេស​សម្រាប់​ការជ្រើសរើស​របស់​សិស្ស​ម្នាក់ៗ​ទៅតាម​តម្រូវការ ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​។

លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​ជាទូទៅ សាលា​ឯកជន​តែងតែ​អនុវត្ត​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​តាមរយៈ​ការកំណត់​ធនធានមនុស្ស​ជា​អាទិភាព​ទីមួយ​ក្នុងចំណោម​វិស័យ​អាទិភាព​ទាំង​បួន​។

ជាក់ស្តែង សាលា​ចំណេះ​ទូទៅ​ឯកជន​វឌ្ឍន​វិជ្ជា​ដែល​កំពុងបើក​បវេសនកាល​ឆ្នាំ​ថ្មី​បន្ត​នាពេលនេះ​ តែង​អនុវត្ត​ត្រឹម​ដោយបាន​កំណត់​គុណភាព វិន័យ និង​សីលធម៌​ជា​ចម្បង​។ លោក​ស៊ឹម វុ​ទ្ធា​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ថា​ក្នុងនាម​រដ្ឋបាលខេត្ត លោក​សង្ឃឹមថា​នៅ​ឆ្នាំ​បន្តបន្ទាប់ សាលា​នឹង​ខិតខំ​បង្កើន​គុណភាព​អប់រំ​ ដើម្បី​ទទួល​បាន​​នូវ​ធនធានមនុស្ស​កាន់​តែ​ប្រសើរឡើង​ថែមទៀត ​ផ្អែកលើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​តាមរយៈ​ក្រសួង និង​មន្ទីរអប់រំ​៕​B