ដោយ:មុនីរ័ត្ន/ភ្នំពេញៈក្រោយពីទទួលបានព័ត៌មានអំពីអតីតយុទ្ធជនម្នាក់ជួបការលំបាកក្នុងការព្យាបាលជំងឺរបស់លោកដែលមានអការៈធ្ងន់ធ្ងរនោះកាលពីរសៀលថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក។
លោកបានឱ្យក្រុមការងារនិងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ចុះទៅដល់មន្ទីពេទ្យព្រះកេតុមាលា(ពេទ្យ១៧៩) ដើម្បីសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺ លោក ដិប វឌ្ឍន:អាយុ៥៤ឆ្នាំជាអតីតយុទ្ធជននិងជាយោធិនពិការដែលត្រូវបានបញ្ជូនតាមរថយន្ដសង្គ្រោះបន្ទាន់ទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា(1-79)រាជធានីភ្នំពេញ។
តាមការៀបរាប់របស់លោកវេជ្ជបណ្ឌិត បានឱ្យដឹងថា អតីតយុទ្ធជនរូបនេះ មានជំងឺលើសឈាម ដំបៅក្រពះនិងមានកូនដុំសាច់ក្នុងថង់ប្រម៉ាត់និងជាមូលហេតុបណ្តាលឱ្យគាត់ឈឺពោះខ្លាំងដែលតម្រូវឱ្យមានការវះកាត់ព្យាបាលបន្តទៀត។អ្នកស្រីអួងសារ៉នដែលជាភរិយាបានឱ្យដឹងថាប្តីរបស់អ្នកស្រីបានមកដល់មន្ទីពេទ្យព្រះកេតុមាលានេះកាលពីល្ងាច១៤ខែវិច្ឆិកានឹងត្រូវវះកាត់ព្យាបាល។អ្នកស្រីបានបញ្ជាក់ថារាល់ការព្យាបាលទាំងអស់នៅទីនេះមិនត្រូវបានគឹតប្រាក់នោះទេ។
ជាមួយគ្នានេះដែរ លោក ដឹបវណ្ណ:និងក្រុមគ្រួសារទាំងមូលបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងការពារជាតិ រួម ទាំង ក្រុមគ្រូពេទ្យទាំងអស់ដែលបានជួយគាំទ្រឧបត្ថម្ភការព្យាបាលដើម្បីស្រោចស្រង់ជីវិតលោកដែលកំពុងជួបកាលំបាកនៅពេលនេះ។
សូមបញ្ជាក់ថានេះមិនមែជាលេីកទីមួយទេដែលប្រមុខដឹកនាំប្រទេសបានគិតគូពីសុខទុក្ខអតីតយុទ្ធជននិងយោធិនពិការរួមទាំងជីវភាពរស់នៅការស្នាក់នៅប្រាក់ឧបត្ថម្ភនិងគោលនយោបាយផ្សេងៗជាច្រើនទៀតផ្ទុយពីក្រុមប្រឆាំងទុច្ចរិទមួយចំនួនបានបំភ័ណ្ឌព័ត៌មានផ្សេងៗថាថ្នាក់ដឹកនាំមិនបានគិតគូរ និងទុកចោលដោយមិនមានការព្យាបាល៕S/