រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ នឹង​បន្ត​ខិតខំ​កសាង​សមិទ្ធផល​ជាច្រើន​ថែមទៀត ដើម្បី​កម្ពុជា​កាន់តែ​រីកលូតលាស់​ជឿនលឿន​ទៅមុខ​

351

​ដោយ​: ឆាយា​នាថ / ភ្នំពេញ​: សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចុង​សប្ដាហ៍​ថ្ងៃអាទិត្យ​ទី​១២ ខែសីហា នេះ មានប្រសាសន៍ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ នឹង​បន្ត​ខិតខំ​កសាង​សមិទ្ធផល​ជាច្រើន​ថែមទៀត ដើម្បី​កម្ពុជា​ទាំងមូល​កាន់តែ​រីកលូតលាស់​ជឿនលឿន​ទៅមុខ ។

​ហ្វេ​ស​ប៊ុ​ក​ផេ​ក​សម្តេច​តេ​ជោ ផ្សាយ​ថា ថ្ងៃ​សម្រាក​ចុង​សប្តាហ៍​បាន​មកដល់​ទៀតហើយ ហើយ​ឱកាស​នៃ​ដំណើ​កំសាន្ត​ក៏មាន​កាន់តែច្រើន​សម្រាប់​បងប្អូន​ជនរួមជាតិ​។​

​កម្ពុជា​យើង​ពេលនេះ​គឺជា​ទិសដៅ​ទេសចរណ៍​ដែល​ទាក់ទាញ​បំផុត​ទាំង​ទេសចរណ៍​បរទេស និង​ទេសចរណ៍​ក្នុងស្រុក​។ នៅពេលដែល​បណ្តាញ​ផ្លូវថ្នល់ និង​ស្ពាន​តូចធំ​ត្រូវបាន​កសាង​ខ្វាត់ខ្វែង​ទូទាំងប្រទេស គឺ​បាន​ផ្តល់ឱកាស​អោយ​ពលរដ្ឋ​ទៅ​កំសាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ជិត​ឆ្ងាយ​កាន់តែ​ងាយស្រួល និង​មាន​សុវត្ថិភាព​។

​អរគុណ​បងប្អូន​កូនក្មួយ​ដែល​បាន​ចូលរួម​ថែរក្សា​ស​មិ​ទ្ឋ​ផល​ជាតិ និង​ចូលរួម​ថែរក្សា​សន្តិភាព​សម្រាប់​ប្រទេសជាតិ​យើង​ទាំងមូល​។ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ នឹង​បន្ត​ខិតខំ​កសាង​ស​មិ​ទ្ឋ​ផល​ជាច្រើន​ថែមទៀត ដើម្បី​កម្ពុជា​ទាំងមូល​កាន់តែ​រីកលូតលាស់​ជឿនលឿន​ទៅមុខ​!​ជូនពរ​បងប្អូន​សប្បាយ​រីករាយ​ថ្ងៃ​ចុង​សប្តាហ៍ !៕ ល​