រាជរដ្ឋាភិបាល ទទួល​កម្ចីសម្បទាន​៧០​លាន​ដុល្លារ​បី​អេ​ឌី​ប៊ី​សម្រាប់​គម្រោង​លើកកម្ពស់ និង​ថែទាំ​ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​៦

591
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​កម្ចី សម្បទាន​ចំនួន​៧០​លាន​ដុល្លារ​អាមេរិក​ពី​ធនាគា​អភិវឌ្ឍន៍អាស៊ី​(ADB) សម្រាប់​គម្រោង​លើកកម្ពស់ និង​ថែទាំ​ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​៦​។​ ផ្លូវជាតិ​លេខ​១ គឺ​ចាប់ពី​កំណាត់ គ​.​ម ៦៣+៣០០​ដល់គ​.​ម ១៥៩+០០០ (​អ្នក​លឿង​-​បាវិត​)​និង​ផ្លូវជាតិ​លេខ​៦ កំណាត់​គ​.​ម ៣១៧+៦៣០​ដល់ គ​.​ម ៣៦៧+៥១២ (​ក្រុង​សៀមរាប​-​ក្រឡាញ់​)​ដែលមាន​ប្រវែង​សរុប​១៤៥.៥៨​គ​.​ម​។​

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ចំនួន​៣​មកពី​ប្រទេស​ស​ចិន​សម្រាប់​គម្រោង​សាងសង់ និង​ជួសជុល​ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​៦ កាល​ពិ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​(​រូបៈ​សុផល​)

​គម្រោង​ផ្លូវជាតិ​ទាំងពីរ​នេះ នឹងធ្វើ​ការលើក​កម្រិត​ផ្លូវជាតិ​លេខ​១ ពី​កម្រាល​កៅស៊ូ DBST បច្ចុប្បន្ន​ទៅជា​កម្រាល​កៅស៊ូ AC ស្រាប់​ហើយនឹង​ធ្វើការ​ស្ថាបនា លូ​សងខាង​ផ្លូវ​ដើម្បី​រំដោះ ទឹកភ្លៀង​ចេញ ។​កំណាត់​ផ្លូវ​ទាំងពីរ​នេះ និង​ធ្វើ​ការលើក​កម្រិត​ដោយ​ការងារ ស្ថាបនា​ក្រាក​កៅស៊ូ AC រយៈពេល​១៨​ខែ ហើយ​បន្ត​ថែទាំ​រយៈពេល​៣៦​ខែ​សរុប​៥៤​ខែ ដែល​នឹង​ចាប់ផ្ដើម​ការដ្ឋាន ពី​ខែមករា​ឆ្នាំ​២០១៩ រហូតដល់​ខែមិថុនា ឆ្នាំ​២០២៣ ។​

​គម្រោង​កែលម្អ​បណ្ដាញ​ផ្លូវថ្នល់​នេះ ក៏មាន​ការស្ថាបនា​មន្ទី​រ​ពិសោធន៍ សម្ភារៈ​សំណង់​ចំនួន​៤​កន្លែង នៅ​ខែ​ក្រចេះ កំពត សៀមរាប និង​ខេត្តពោធិ៍សាត់ ដើម្បី​បង្កលក្ខណៈ ឲ្យ​ក្រសួង​សាធារណការ ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស ការស្ថាបនា​ផ្លូវថ្នល់​ឲ្យ​កាន់​តែមាន​គុណភាព​រឹត​ង​មាំ​ល្អ​។​

​សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ចំនួន​៣ មកពី​ប្រទេស​ស​ចិន សម្រាប់​គម្រោង​សាងសង់​និង​ជួសជុល​ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​៦ កាល​ពិ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី និង​ក្រ​សយ​ង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​បាន​គាំទ្រ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ក្នុងការ​លើកកម្ពស់​ផ្លូវជាតិ​លេខ​១ ពី​អ្នក​លឿង​-​បាវិត​និង​ផ្លូវជាតិ​លេខ​៦​ពី​សៀមរាប​ទៅ​ក្រឡាញ់​។ លោក​ក៏បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ចិន​ទាំងបី ដែល​ម៉ៅការ​សាងសង់ ស្ថាបនា​ផ្លូវ​ឱ្យមាន​គុណភាព​តាម​ស្តង់ដារ​៕