រាជរដ្ឋាភិបាល សម្តែង​ការសោកស្ដាយ​បំផុត ចំពោះ គ្រោះថ្នាក់​ចរាចរណ៍​លើ​និស្សិត​ស្រី​ឌុំ រី​ដា​

565
ចែករម្លែក
  • 114
    Shares

ដោយ:​ឆាយា​នាថ/​ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នេះអង្គភាពអ្នក នាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ការបាត់បង់ និស្សិតឌុំ រី​ដា នៅក្នុងបរិបទគ្រោះថ្នាក់ចរាចរណ៍ ដ៏តក់ស្លុតនេះសម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាក៏ដូចជាមហាជនបានយកចិត្តទុកដាក់ខ្ពស់។

​ពិតប្រាកដណាស់នេះ​ជាសារ​មួយដ៏ត្រឹមត្រូវ និងជាសំណូមពរដល់ភាគីពាក់ព័ន្ធ រាស្ត្រ និងរដ្ឋ “​រួមគ្នាប្រឆាំងនឹងអ្នកបើ​កបរ ដែលមានឥរិយាបថឃោ​ឃៅគ្មាន គុណធម៌ សីលធម៌ ធ្វេសប្រហែស និងបង្កគ្រោះថ្នាក់ដល់ជីវិតសាធារណជន “​គឺមិន តែរកយុត្តិធម៌ដល់ជនរងគ្រោះនោះទេ គឺវិធានការម៉ឺងម៉ាត់ជាមួយនឹងការទប់ស្កាត់ ការពារសាធារណជនប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលអាចទទួលយកបានផងដែរ ។

​ជាមួយគ្នានេះផងដែរក្នុងនាម រាជរដ្ឋាភិបាលសូមសម្តែងនូវការសោកស្ដាយបំផុត និង សូមចូលរួមរំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំដល់គ្រួសារសព និងសូមវិញ្ញាណក្ខន្ធក្មួយ ស្រីបានទៅកាន់សុគតិភព។

​សូមបញ្ជាក់ថា ប្រភពព័ត៌មានជាច្រើន បញ្ជាក់ថា អត្តសញ្ញាណ​អ្នកបើកបរ​ឡាន រថយន្ត RANGE ROVER ពាក់ផ្លាកលេខ 2AF-7777 បុក​និស្សិត​ស្រី ឆ្នាំ​ទី​៤ ម្នាក់​ស្លាប់​យ៉ាង​វេទនានោះ គឺជា​កូនស្រី​ថៅកែ​សណ្ឋាគារ​ប្រេ​ម​អិ​ច​ប្រេ​ស​អង្គរ នៅ​ខេត្ត សៀមរាប ដែលមាន​ឪពុក​ឈ្មោះ​យិន ហ្គិ​ច ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត សៀមរាប ហើយ​នារី បង្កហេតុ​ឈ្មោះ យិន ម៉ា​ណា។

​ប្រភពព័ត៌មានដដែលបន្តថា អ្នកបើកបរមានកូន​ក្មេង​ពីរ បីនាក់ ប្រឡែងគ្នា និង បើកបរលឿន ជាមូលហេតុនៃការបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ៕B/