ការលក់​ដេញថ្លៃ​ប្រជុំ​ស្នាដៃ​សិល្បៈ​ ប្រមូលទុកដោយ​មហាសេដ្ឋី រ៉ូ​ក​កែ​ល​ហ្វេ​ល័​រ ឡើងដល់ ៦៤៦ លាន​ដុល្លារ

1143
ចែករម្លែក

​ប្រជុំ​ស្នាដៃ​សិល្បៈ​ដែលប្រមូលទុក​ដោយមហាសេដ្ឋី ដេវីត រ៉ុ​ក​កែ​ល​ហ្វេ​ល័​រ (David Rockefeller) ដែល​រួមមាន​ទាំង​ស្នាដៃ​គំនូរ​របស់លោក ប៉ា​ប្លូ ពី​កា​សូ លោក​ក្លោ​ដេ ម៉ូ​ណែ​ត និង​លោក ច​ច​ចៀ អូ​គី​ហ្វ​ហ្វី បាន​ឡើងដល់​ទៅ​ជាង ៦៤៦ លាន​ដុល្លារ​នៅ​យប់​ដំបូង​នៃ​ការលក់​ដេញថ្លៃ​។​

​ស្នាដៃ​សិល្បៈ​ដែល​ដាក់លក់​កាលពី​ថ្ងៃ​អង្គារ ទី​៨ ឧសភា នៅឯ​ក្រុមហ៊ុន Christies រួមមាន​ទាំង​ផ្ទាំងគំនូរ “​ក្មេងស្រី​ស្រាត​កាន់​បាច់ផ្កា​” គូរ​ដោយ​លោក​ពី​កា​សូ​ក្នុង​ឆ្នាំ ១៩០៥ បាន​ឡើងដល់​ទៅ ១១៥ លាន​ដុល្លារ ជា​តម្លៃ​ខ្ពស់បំផុត​ទី​២​នៅឯ​ការលក់​ដេញថ្លៃ​សម្រាប់​ស្នាដៃ​វិចិត្រករ​រូបនេះ​។​

​ផ្ទាំងគំនូរ គូរ​ដោយ​លោក ក្លោ​ដេ ម៉ូ​ណែ​ត និង លោក ហង់​រី ម៉ា​ធី​ស​សេ ក៏បាន​បំបែក​កំណត់ត្រា​ថ្មី​ដែរ​សម្រាប់​វិចិត្រ​ករទាំង​២​។ ផ្ទាំងគំនូរ “​ផ្ការំចង់​រីក​ស្គុះស្គាយ​” របស់លោក​ម៉ូ​ណែ​ត ដែល​គូរ​រួច​នៅ​ចន្លោះ​ឆ្នាំ ១៩១៤ និង ១៩១៧ លក់បាន ៨៤,៦ លាន​ដុល្លារ និង ផ្ទាំងគំនូរ “​ស្រី​ស្រាត​ដេក​លើ​ពូក​” របស់លោក​ម៉ា​ធី​ស​សេ លក់បាន ៨០,៧ លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ប្រជុំ​ស្នាដៃ​សិល្បៈ​របស់​មហាសេដ្ឋី រ៉ូ​ក​កែ​ល​ហ្វេ​ល័​រ ឡើង​រហូតដល់​ទៅជា​ង ៦៤៦ លាន​ដុល្លារ
#