រាប់ពាន់​នាក់​នាំគ្នា​ស្រាត​សម្រាប់​ការ​ប្រារព្ធ​ពិធីបុណ្យ​អាក្រាតកាយ​ប្រចាំឆ្នាំ​ជប៉ុន​(វីដេអូ)

260
ចែករម្លែក

​មនុស្ស​ស្រាត​រាប់ពាន់​នាក់​បាន​តស៊ូ​ជម្នះ​នឹង​អាកាសធាតុ​ត្រជាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​១៥​កុម្ភៈ​ដើម្បី​ប្រមូលផ្តុំ​គ្នា​នៅ​ឯ​ពិធីបុណ្យ​អាក្រាតកាយ​ប្រចាំឆ្នាំ Hadaka Matsuri “​នៅ​ទីក្រុង​អូ​កា​យ៉ាម៉ា​នៅ​ភាគខាងត្បូង​នៃ​កោះ​ហុន​ស៊ូ របស់​ប្រទេស​ជប៉ុន​។​

​ព្រឹត្តិការណ៍​Hadaka Matsuri ជា​ពិធីបុណ្យ​ដ៏​អ៊ូអរ​និង​សប្បាយរីករាយ​ដែល​ត្រូវបាន​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​សៅរ៍​ទី សប្តាហ៍​ទី​៣​នៃ​ខែ​កុម្ភៈ​នៅ​ប្រាសាទ​Saidaiji Kannonin ដែល​ចំណាយ​ពេល​ប្រហែល​៣០​នាទី​បើ​ជិះ​រថភ្លើង​ពី​ទីក្រុង​អូ​កា​យ៉ាម៉ា​។​

​ប៉ុន្តែ​អ្នកចូលរួម​ចំនួន​១០.០០០ នាក់ ឬ​អ្នកចូលរួម​ប្រុសៗ មិន​អាក្រាតខ្លួន​ដូច​ឈ្មោះ​របស់​ពិធីបុណ្យ​នេះ​ដែល​ហៅថា​”​ពិធីបុណ្យ​អាក្រាតកាយ​ប្រចាំឆ្នាំ​”​នោះទេ​។​​ពួកគេ​ស្លៀកពាក់​បិទបាំង​តិចតួច​បំផុត​គឺ​ក្រណាត់​បិទបាំង​ហៅ​ជា​ភាសា​ជប៉ុន​ហ្វុន​ដុ​ស៊ិ​(fundoshi) ។​

​បុណ្យ ដែល​ប្រារព្ធ​ធ្វើ​ដើម្បី​សុំ​ពរជ័យ​ការប្រមូល​ផល​ដ៏​បរិបូរណ៍ ភាពរុងរឿង និង​ដំណាំ​ដាំ​ដុះ​ល្អ​នេះ ចាប់ផ្តើម​នៅ​ម៉ោង​ប្រហែល​៣:២០​ល្ងាច​​ម៉ោង​ក្នុងស្រុក​៕​ប្រែ​សម្រួល​៖​សុខា​/sn

បុរស​ដែល​ស្លៀកពាក់​បិទបាំង​តិចតួច​បំផុត​ទាំង​នេះ ដើរ​ក្នុង​អាងទឹក​ត្រជាក់​មួយ​ដើម្បី​ធ្វើឱ្យ​ស្មារតី​ភ្លើ​ថ្លា ដែល​ជា​ផ្នែ​មួយ​នៃ​ពិធី​បុណ្យ​Hadaka Matsuri