រាប់សិប​នាក់​ជាប់​ក្នុង​អាគារ​រលំ​នៅ​ក្រុង​មុំ​បៃ ប្រទេស​ឥណ្ឌា​

295
ចែករម្លែក

​អាគារ​កំពស់​៤​ជាន់​មួយ​បានរ​លំបាក់​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​កក្កដា នៅ​តំបន់​Dongri ក្នុង​ទីក្រុង​មុំ​បៃ ដោយ​បណ្តាល​អោយ​ជាប់​មនុស្ស​ប្រមាណ​៤០​នាក់ នៅ​ក្រោម​គំនរ​បាក់បែក​,​នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ANI​។​

​ក្រុម​ជួយសង្គ្រោះ​និង​ផ្នែក​អគ្គិភ័យ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ​។​

​នៅ​មិនទាន់មាន​ព័ត៌មាន​អំពី​ការស្លាប់​ឬ​របួស​មនុស្ស​នៅឡើយ​ទេ តែ​ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ទៅដល់​ទីតាំង​កើតមាន​គ្រោះថ្នាក់​និង​ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​ប្រព្រឹត្តទៅ​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​ចំ​ពេល​រដូវវស្សា​(​មិថុនា​-​កញ្ញា​) នៅពេល​ការ​ធ្លាក់ភ្លៀង​ខ្លាំងៗ​តែង​នាំ​អោយ​គ្រិះ​អាគារ​ចុះខ្សោយ ដែល​ជារឿយៗ​បណ្តាល​អោយ​សំណង់​មិន​មាំទាំ​ដួល​​រលំ​នៅ​ឥណ្ឌា​៕​ដោយ​៖​វាសនា​

កាលពីថ្ងៃអាទិត្យមុន សារព័ត៌មានឥណ្ឌាបានរាយការណ៍ថា មនុស្ស២នាក់បានស្លាប់និង៣០នាក់ជាប់ក្នុងអាគារបាក់មួយនៅក្នុងរដ្ឋហ៊ីម៉ាចាល់ ប្រាដែស