រាប់សិប​នាក់​លង់ទឹក​ស្លាប់​ខណៈ​ដែល​ទូក​ជន​អន្តោរ​ប្រវេសន៍​ក្រឡាប់​លិច​ឯនាយ​សមុទ្រ​ទុយ​នី​ស៊ី​

645
ចែករម្លែក

​ភ្នាក់ងារ​អន្តោប្រវេសន៍​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​ឧសភា​ថា​យ៉ាងហោច​ណាស់​ជនអន្តោប្រវេសន៍​៦៥​នាក់​បាន​ស្លាប់​បន្ទាប់ពី​ទូក​របស់​​ពួកគេ​បាន​ក្រឡាប់​លិច​នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ នៅ​ឯនាយ​សមុទ្រ​នៃ​ប្រទេស​ទុយ​នី​ស៊ី​។​

​អង្គការ​ជនភៀសខ្លួន​UNHCR បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​មនុស្ស​១៦​នាក់​ត្រូវបាន​ជួយសង្គ្រោះ​។​

​ពួក​អ្នក​នៅ​រស់​បាន​និយាយថា ទូក​នេះ បាន​ចេញពី​ទីក្រុង​Zuwara នៅ​ប្រទេស​លី​ប៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ជួប​គ្រោះថ្នាក់​ក្នុងអំឡុង​មាន​រលក​សមុទ្រ​ខ្លាំង​។​

​តួលេខ​របស់​អង្គការ​UNHCR បានបង្ហាញ​ថា​មនុស្ស​ប្រហែល​១៦៤​នាក់​បាន​ស្លាប់​នៅ​ផ្លូវទឹក​រវាង​ប្រទេស​លី​ប៊ី​និង​អឺរ៉ុប​ក្នុង​រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩ ។​

​ឧបទ្ទវហេតុ​នេះ​ត្រូវបាន​គេ​គិត​ថា​ជា​គ្រោះថ្នាក់​មួយ​ក្នុងចំណោម​គ្រោះថ្នាក់​លិច​ទូក​ស្លាប់​មនុស្ស​ដ៏​ច្រើន​បំផុត​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក​។​

​ពួក​អ្នក​នៅ​រស់​ត្រូវបាន​នាំយក​ទៅ​កាន់​ឆ្នេរសមុទ្រ​ដោយ​កងទ័ពជើងទឹក​ទុយ​នី​ស៊ី​ហើយ​បាន​រង់ចាំ​ការអនុញ្ញាត​ចុះចេញ​ពី​នាវា​នោះ ។ អង្គការ UNHCR បាន​និយាយ​​ថា​មនុស្ស​ម្នាក់​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​។​ក្រុម​ជនអន្តោប្រវេសន៍​ទាំងនេះ មកពី​តំបន់​Saharan នៅ​អាហ្វ្រិច​៕ដោយ៖សុខា/sn

អង្គការសហប្រជាជាតិ​ថា​ជនអន្តោប្រវេសន៍​៦​នាក់​បាន​ស្លាប់​រាល់ថ្ងៃ​ក្នុង​ឆ្នាំ​២០១៨​ដោយ​ព្យាយាម​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ

#