រាយ​ខ្សែភ្លើង​ដាក់​អំពូល​ចាប់​ចង្រឹត​ភ្លាត់ស្នៀត​ឆក់​ស្លាប់ នៅ​ស្រុក​ក​ញ្ច្រៀ​ច​

1496
ចែករម្លែក
  • 61
    Shares

​ដោយ​៖​ចាន់ ថន / ព្រៃវែង​: យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ខណៈ​រូបគេ​កំពុងត​ខ្សែភ្លើង​ដាក់​អំពូល ដើម្បី​ចាប់​ចង្រឹត​ហើយ​បែរជា​ឆក់​ខ្លួនឯង​។ ហេតុការណ៍​នេះ បានកើត​ឡើង ចំណុច​ភូមិ​ឆ្ពឹស ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៨​។​

​ជន​ឈ្មោះ ភាព សុជាតិ ភេទ ប្រុស អាយុ ១៤​ឆ្នាំ នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។ នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ត​ខ្សែភ្លើង​ចាប់​ចង្រឹត ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាលអោយ​ឆក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​សមត្ថកិច្ច​បញ្ជាក់ថា សព​ពិតជា ឆក់​ខ្សែភ្លើង​ស្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។ សព​បានប្រគល់​ជូន​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​