រាល់​យប់​ដេក​មិន​លក់​មែន​ទេ​? រួមភេទ​សិន មុននឹង​ចូល​គេង នឹង​ជួយ​ឱ្យមាន​ដំណេក​យ៉ាង​ស្កប់ស្កល់​

331

​យោងតាម​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ម្នាក់​បានឱ្យដឹង​ថា មនុស្ស​គួរតែ​រួមភេទ​សិន មុនពេល​ចូល​គេង ប្រសិនបើ​ពួកគេ​ចង់បាន​ដំណេក​ដ៏​ស្កប់ស្កល់​។​

​វេជ្ជបណ្ឌិត លោក មី​សែ​ល ឡា​ស្តែ​ល​ឡា (Michele Lastella) អ្នកស្រាវជ្រាវ​ខាង​ដំណេក​នៅ​ទីក្រុង​អាដេ​ឡេ (Adelaide) ប្រទេស​អូស្ត្រាលី បាន​និយាយថា ការ​រួមភេទ​មុនពេល​ចូល​គេង​អាចជា​គន្លឹះ​នៃ​ការ​គេង​ឱ្យបាន​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​។​

​ប៉ុន្តែ​វេជ្ជបណ្ឌិត ឡា​ស្តែ​ល​ឡា លាតត្រដាង​ថា គុណភាព​នៃ​ដំណេក គឺ​អាស្រ័យ​លើ​ការពេញចិត្ត​នៃ​ផ្លូវភេទ​របស់​ភាគី​ទាំងពីរ​។​

​លោក​បាន​ប្រាប់​វេ​ប​សាយ Adelaide Now ថា “​អ្វីដែល​យើង​បាន​រកឃើញ​គឺថា ៦៤ ភាគរយ​នៃ​អ្នក​ឆ្លើយតប​របស់​យើង​បាន​និយាយថា ពួកគេ​គេង​លក់​ស្កប់ស្កល់​បាន​ប្រសើរ នៅពេល​រួមភេទ​ជាមួយ​ដៃគូ ហើយ​វា​ទាក់ទង​នឹង​ការ​ឈានដល់​ចំណុចកំពូល​រៀងៗ​ខ្លួន​”​។​

​តាមរយៈ​ការស្ទង់មតិ​លើ​មនុស្សពេញវ័យ​ចំនួន ៤៦០ នាក់​ដែលមាន​អាយុ​ចន្លោះ​ពី ១៨ ឆ្នាំ​ដល់ ៧០ ឆ្នាំ វេជ្ជបណ្ឌិត ឡា​ស្តែ​ឡា​បាន​រកឃើញថា មនុស្ស​មានការ​លំបាក​កាន់តែខ្លាំង​ក្នុង “​ការ​គេង​ឱ្យ​លក់​” នៅពេល​ចូល​គេង​។​

​លោក​និយាយថា “​មាន​ភស្តុតាង​រឹងមាំ​លើកឡើង​ពី​ការជំនួស​ម៉ោង​សម្លឹងមើល​អេក្រង់ មក​រួមភេទ​ជំនួស​វិញ​។ នៅពេល​អ្នក​បាន​រួមភេទ អ្នកនឹង​មិន​គិត​អំពី​អ្វីដែល​ត្រូវធ្វើ​នៅ​ថ្ងៃ​បន្ទាប់​ទេ ហើយក៏​មិនបាន​មើល​អេក្រង់​ទូរស័ព្ទ​របស់​អ្នក​នោះដែរ​។ ទូរស័ព្ទ​គឺ​រំខាន​ដំណេក​របស់​អ្នក​”៕ ដោយ៖ កញ្ញាដាលីស