រាល់​សកម្មភាព​ភ្ញៀវ​និង​សម្បត្តិ​រដ្ឋ​នៅ​ច្រកទ្វារព្រំដែន​ត្រូវតែ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​

168
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​ប្រធាន​ក៏ដូចជា​សមត្ថកិច្ច​ក្នុង​ដែន​ជំនាញ​នៃ​កិច្ចការ​ច្រកទ្វារព្រំដែន​ត្រូវ​គ្រប់គ្រង​ឱ្យបាន​នូវ​ការចេញចូល​របស់​ភ្ញៀវ​ព្រមទាំង​ថែរក្សា​ទ្រព្យសម្បត្តិ​សព្វសារពើ​របស់​រដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​និង​សុវត្ថិភាព​សម្រាប់​ប្រយោជន៍​សង្គមជាតិ​។​

​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​និង​ប្រគល់​ភារកិច្ច​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក កាល ពី​ព្រឹក​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍ថា​ប្រធាន​ក៏ដូចជា​សមត្ថកិច្ច​ក្នុង​ដែន​ជំនាញ​នៃ​កិច្ចការ​ច្រកទ្វារព្រំដែន​ត្រូវ​គ្រប់គ្រង​ឱ្យបាន​នូវ​គ្រប់​សកម្មភាព​នៃ​ចំណូល​។​ដំណើរ​ចេញចូល​របស់​ភ្ញៀវទេសចរ​នាពេល​បច្ចុប្បន្ន​មិនមាន​ការគ្រប់គ្រង​បាន​ស្អិតរ​មួ​ត​ទោះបី​កន្លងមក​មាន​លិខិតបើកផ្លូវ​ព្រំដែន​កម្ពុជា​វៀតណាម​រួចរាល់​មកហើយ​ក្តី​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ដូច្នេះ​ប្រធាន​ច្រកទ្វារ​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​ត្រូវ​អនុវត្តតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ពិសេស​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​ដែល​បាន​ដាក់ចេញ​ប្រកបដោយ​ប្រសិទ្ធភាព​។​លើសពីនោះ​ក្នុងនាម​រដ្ឋបាលខេត្ត​លោក​សូម​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ច្រកទ្វារ​ព្រែក​ចាក​ជាមួយ​ខេត្ត​គៀន​យ៉ាង​ដោយ​រួមគ្នា​លុបបំបាត់​នូវ​រូបភាព​អវិជ្ជមាន​។​ដូចជា​ការរត់ពន្ធ​ទំនិញ​សព្វសារពើ​ដែលនាំឱ្យ​បាត់បង់​ចំណូល​រដ្ឋ​និង​ឱ្យមាន​ការគោរព​ច្បាប់​ទាំងសងខាង​។​

​លោក​ជាវ​តា​យ​បាន​ក្រើនរំលឹក​ទៀតថា​នៅ​បរិវេណ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​មានទ្រព្យ​សម្បត្តិ​រប​ស់​រដ្ឋ​ជា​សំណង់​អគារ​ល្អៗ​ប្រណីត​ដែល​ចាំបាច់​តម្រូវឱ្យ​មន្ត្រី​ចំណុះ​ស្នាក់ការ​ទាំងមូល​រួមគ្នា​ថែរក្សា​ឱ្យបាន​គង់វង្ស​និង​សម្អាត​អនាម័យ​បង្កើន​សោភ័ណភាព​ព្រោះ​ជា​មុខមាត់​សម្រាប់​ជាតិ​ពេល​ភ្ញៀវ​បរទេស​ចូលមក​ដល់​។​កន្លងមក​រដ្ឋបាលខេត្ត​បាន​ជួសជុល​កែលម្អ​ផ្លូវ​ធ្វើដំណើរ​មកកាន់​ទីនេះ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ទាំង​ការដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទូទៅ​៕S/​

#